March 2, 2017

You are here:
អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត

មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។ យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ  ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។ ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។ នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។…

Read article