March 5, 2017

You are here:
សេចក្តីស្រឡាញ់ចាប់ផ្តើមពីយើងទៅ

កូនស្រីរបស់ខ្ញុំ ឈ្មោះមែលីសា(Melissa) មានទម្លាប់សរសេរកត់ត្រា ក្នុងព្រះគម្ពីររបស់នាង ជាជំនួយឲ្យនាងអនុវត្តតាមបទគម្ពីរនោះ ក្នុងការរស់នៅ។ ឧទាហរណ៍ : នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក ៧ នាងបានគូរប្រអប់ជុំវិញខ.១ និងខ.២ ដែលចែងថា យើងមិនត្រូវថ្គោលទោសដទៃ ពីព្រោះនៅពេលដែលអ្នកធ្វើដូច្នេះ “គេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ នាងក៏បានសរសេរការពន្យល់នៅក្បែរខគម្ពីរនោះថា “សូមពិនិត្យមើលអ្វីដែលអ្នកកំពុងធ្វើ មុននឹងមើលទៅអ្នកដទៃ”។ មែលីសាជាក្មេងជំទង់ “ដែលចេះគិតពីអ្នកដទៃ”។ នាងបានរស់នៅ តាមព្រះបន្ទូលនៅក្នុងបទគម្ពីរ ភីលីព ២:៤។ មិត្តរួមថ្នាក់របស់នាង ឈ្មោះម៉ាត(Matt) បានស្គាល់នាង តាំងពីនៅក្មេងៗ នៅឯព្រះវិហារ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មែលីសា កាលរៀននៅថ្នាក់ទី១១ ពេលដែលនាងបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ម៉ាតបានឡើងនិយាយនៅឯពិធីបុណ្យសពរបស់នាងថា “ខ្ញុំធ្លាប់តែឃើញមែលីសាញញឹមជានិច្ច ហើយនាងតែងតែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត”។ មិត្តភក្តិរបស់នាង ឈ្មោះតារ៉ា(Tara) ក៏បានឡើងនិយាយនៅថ្ងៃនោះផងដែរថា “សូមអរគុណមែលីសា ដែលបានរាប់អានខ្ញុំជាមិត្តភក្តិ ទោះបីជាអ្នកដទៃមិនចិត្តល្អ និងមានភាពស្រស់ស្រាយ ដូចនាងក៏ដោយ”។ នៅថ្ងៃដែលគេហាក់ដូចជាចូលចិត្តថ្កោលទោសគ្នាទៅវិញទៅមក ដោយឥតមេត្តា យើងចាំបាច់ត្រូវនឹកចាំថា សេចក្តីស្រឡាញ់ត្រូវចាប់ផ្តើមមាន ពីខ្លួនយើងមុន។ សូមយើងនឹកចាំពាក្យរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ឥឡូវនេះ នៅមានសេចក្តីជំនឿ…

Read article