ការបកស្រាយដ៏អាថ៌កំបាំង
វិមានប្រវត្តិសាស្ត្រស្ទោនហេញ ត្រូវបានគេសង់ឡើង ដោយប្រើបង្គោលថ្មយក្សបញ្ឈរក្បែរគ្នាជារង្វង់មូល និងស្ថិតក្នុងចំណោមកន្លែងដែលទាក់ទាញទេសចរណ៍ខ្លាំងបំផុត ក្នុងប្រទេសអង់គ្លេស។ វិមានដែលធ្វើពីផ្ទាំងថ្មក្រានីតដ៏ធំៗទាំងនេះ ក៏មានអាថ៌កំបាំងជាច្រើនផងដែរ។ ជារៀងរាល់ឆ្នាំ មនុស្សម្នាបានធ្វើដំណើរទៅមើលវិមានស្ទោនហេញ ដោយការងឿងឆ្ងល់ថា : តើគេសង់វាធ្វើអ្វី? តើនរណាដែលបានសាងសង់វិមាន ដែលជាស្នាដៃវិស្វកម្មដ៏អស្ចារ្យនេះ? ហើយអ្វីដែលយើងឆ្ងល់ជាងគេនោះគឺ តើគេបានសង់វាឡើងដោយរបៀបណា? ប៉ុន្តែ ភ្ញៀវទេសចរណ៍ទាំងឡាយ គ្រាន់តែបានទៅទស្សនា ហើយចាកចេញទៅវិញ ដោយមិនបានទទួលចម្លើយ ពីបណ្តុំផ្ទាំងថ្មដែលមិនចេះនិយាយនោះដដែល។ ដូចនេះ អាថ៌កំបាំង គឺនៅតែជាអាថ៌កំបាំង។ ព្រះគម្ពីរបរិសុទ្ធក៏បានចែងអំពីអាថ៌កំបាំង ដែលកាន់តែអស្ចារ្យជាងនេះទៀត គឺអាថ៌កំបាំងនៃការដែលព្រះទ្រង់យាងមករស់នៅ ជាមនុស្ស ក្នុងចំណោមយើង។ សាវ័កប៉ុលបានសរសេរ ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយ៍នេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។ ការបកស្រាយដ៏ខ្លីអំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ដែលជាអាថ៌កំបាំងនៃភាពជាព្រះរបស់ទ្រង់ ក្នុងបទគម្ពីរនេះ គឺពិតជាគួរឲ្យកត់សំគាល់ណាស់។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលព្រះអាទិករនៃចក្រវាល បានយាងមករស់នៅ និងសុគត ដើម្បីស្នាព្រះហស្តរបស់ទ្រង់ មិនមែនជារឿងអាថ៌កំបាំងឡើយ។ គឺដូចមានសេចក្តីចែងថា “តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់…
Read article