កេរ្តិ៍ឈ្មោះល្អ

លោកឆាល ផុនហ្ស៊ី(Charles Ponzi) បានខូចឈ្មោះជារៀងរហូត ដោយសារការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ដែលគាត់បានប្រព្រឹត្តរហូតដល់ក្លាយជាផ្លូវនៃជីវិតគាត់។ បន្ទាប់ពីគាត់បានប្រព្រឹត្តបទឧក្រឹដ្ឋកំរិតស្រាលផ្នែកហិរញ្ញវត្ថុ ហើយជាប់គុកមួយរយៈពេលខ្លី ក្នុងដើមឆ្នាំ ១៩២០ គាត់ក៏បានចាប់ផ្តើមចំណាយពេល៤៥ថ្ងៃ ដើម្បីផ្តល់ឲ្យអ្នកវិនិយោក នូវទឹកប្រាក់៥០ភាគរយ ពីទឹកប្រាក់សរុបដែល គាត់បានគេងប្រវ័ញ្ចពីពួកគេ ហើយក្នុងរយៈពេល៩០ថ្ងៃ គាត់ក៏បានប្រគល់ឲ្យគេវិញ១០០ភាគរយ។ ទោះបីជារឿងនេះ ពិបាកនឹងឲ្យយើងជឿក៏ដោយ ក៏គាត់ពិតជាបានប្រគល់លុយនោះទៅឲ្យគេវិញ។ លោកប៉ុនហ្ស៊ីបានគេងប្រវ័ញ្ចលុយគេ ដោយយកលុយរបស់អ្នកវិនិយោកក្រោយៗ ទៅបង់ឲ្យអ្នកវិនិយោកមុនៗ ហើយចាយវាយសប្បាយ ក្នុងជីវភាពដ៏ហឺហារ។ ក្នុងខែសីហា ឆ្នាំ១៩២០ គេក៏បានរកឃើញថា គាត់បានក្លែងបន្លំយកលុយអ្នកវិនិយោក អស់២០លានដុល្លា ហើយធ្វើឲ្យធនាគាចំនួនប្រាំ ខាតបង់លុយជាច្រើន។

លោកផុនហ្ស៊ីក៏បានជាប់គុកអស់៣ឆ្នាំ។ ក្រោយមក គេក៏បាននិរទេសគាត់ ទៅប្រទេសអ៊ីតាលី ហើយគាត់ក៏បានស្លាប់ ដោយគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន ក្នុងឆ្នាំ ១៩៤៩ ក្នុងអាយុ៦៦ឆ្នាំ។

កណ្ឌគម្ពីរសុភាសិតជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលច្រើនតែបាននិយាយប្រៀបធៀបកេរ្តិ៍ឈ្មោះមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់។ គឺដូចមានសេចក្តីចែងថា “សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ … អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ”(សុភាសិត ១០:៧,៩)។ ម្យ៉ាងទៀត ស្តេចសាឡូម៉ូនក៏បានមានបន្ទូលសង្ខេបថា “នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់នឹងមាសផង”(២២:១)។

យើងស្វែងរកកេរ្តិ៍ឈ្មោះល្អ មិនមែនដើម្បីលើកដំកើងខ្លួនឯងទេ តែដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលព្រះនាមទ្រង់ខ្ពស់លើអស់ទាំងនាម។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles