កន្លែងស្ទូចត្រីល្អបំផុត
មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះហ្កាស់(Gus) បានលាចាកលោកកាលពីពីរបីខែមុន។ លោកហ្កាស់ចូលចិត្តទៅស្ទូចត្រីត្រោតជាមួយខ្ញុំ។ នៅពេលចុងសប្តាហ៍ តាមធម្មតា ខ្ញុំឃើញគាត់ជិះកូនទូករបស់គាត់ ជាមួយកូនស្រីគាត់ ឈ្មោះហាយឌី(Heidi) រកត្រី ក្នុងបឹងនៅក្បែរផ្ទះខ្ញុំ។ កាលពីថ្ងៃមុន ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីហាយឌី។ នាងប្រាប់ខ្ញុំថា មួយរយៈនេះ នាងបានជជែកគ្នាអំពីនគរស្ថានសួគ៌ ជាមួយចៅៗរបស់នាង ដោយសារឪពុករបស់នាងបានលាចាកលោក ទៅនៅផ្ទះគាត់ នៅនគរស្ថានសួគ៌ហើយ។ ចៅប្រុសរបស់នាង អាយុ៦ឆ្នាំ ដែលចូលចិត្តស្ទូចត្រីដូចយើងដែរ ក៏បានរៀបរាប់ថា “នគរស្ថានសួគ៌ពិតជាស្អាតណាស់ ហើយពេលនេះ ព្រះយេស៊ូវកំពុងបង្ហាញលោកតាហ្កាស ឲ្យស្គាល់កន្លែងស្ទូចត្រីដែលល្អបំផុត”។ ពេលដែលសាវ័កប៉ុលរៀបរាប់ អំពីនគរស្ថានសួគ៌ ដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់ ពាក្យសម្តីរបស់គាត់មិនអាចពិពណ៌នាអំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើយ។ គាត់ថា “អ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ”(២កូរិនថូស ១២:៤)។ ពាក្យសម្តីរបស់មនុស្សមិនអាចថ្លែង អំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើយ ប្រហែលមកពីយើងជាមនុស្ស បានជាយើងមិនអាចយល់អំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តី។ យើងប្រហែលជារកបានការកម្សាន្តចិត្តខ្លះ ពីការស្គាល់ភាពលម្អិតនៃនគរស្ថានសួគ៌ ជាបន្ថែមទៀត តែការយល់ដឹងអំពីនគរស្ថានសួគ៌ មិនបានផ្តល់ការធានាដល់យើងឡើយ គឺមានតែការស្គាល់ព្រះដោយផ្ទាល់ទេ ដែលផ្តល់ការធានាដល់យើងបាន។ ដោយសារខ្ញុំបានស្គាល់ទ្រង់ ហើយខ្ញុំដឹងថា ទ្រង់ល្អប៉ុណ្ណា នោះខ្ញុំអាចលៈបង់ជីវិត និងអ្វីៗក្នុងជីវិតនេះ ថ្វាយដល់ទ្រង់ ដោយការជឿជាក់ថា…
Read article