
ជំនឿដែលរឹងមាំដូចថ្មដា
ដោយPhilip Yancey
April 6, 2017
ខ្ញុំ និងភរិយាខ្ញុំ សុទ្ធតែមានជីដូនដែលបានរស់នៅ លើសអាយុ១០០ឆ្នាំ។ ពេលខ្ញុំបានជជែកជាមួយពួកគាត់ និងមិត្តភក្តិរបស់ពួកគាត់ ខ្ញុំសង្កេតឃើញថា មនុស្សចាស់ស្ទើរតែគ្រប់រូប មានទម្លាប់ម្យ៉ាង។ ពួកគេចូលចិត្តនិយាយរំឭកអំពីការពិបាក ដែលពួកគេធ្លាប់ជួបពីអតីតកាល។ ពួកគេច្រើនតែនិយាយអំពីសង្រ្គាម និងវិបត្តិសេដ្ឋកិច្ច ដោយរៀបរាប់យ៉ាងក្បោះក្បាយ អំពីទុក្ខលំបាកនៅរដូវរងារ អំពីអនុស្សាវរីយដ៏សប្បាយកាលនៅក្មេង និងអំពីកាលនៅរៀន ដែលពួកគេខ្វះអាហារបរិភោគ។ ការលំបាក់អាចជួយឲ្យជំនឿមានការរីកចម្រើន ហើយជួយពង្រឹងទំនាក់ទំនង។ បន្ទាប់ពីខ្ញុំបានពិសោធន៍ដោយផ្ទាល់ ជាមួយនឹងគោលការណ៍មួយនេះ ខ្ញុំក៏បានយល់កាន់តែច្បាស់ អំពីទំនាក់ទំនងជាមួយព្រះ។ បើខ្ញុំពិតជាឈរនៅលើថ្មដាដ៏រឹងមាំនៃជំនឿលើព្រះ(ទំនុកដំកើង ១៨:២) នោះគ្មានការពិបាកអ្វី ដែលនឹងបំផ្លាញទំនាក់ទំនងដែលខ្ញុំមានជាមួយទ្រង់ឡើយ។ ជំនឿដែលរឹងមាំដូចថ្មដា ជួយឲ្យខ្ញុំមានទំនុកចិត្តថា ទោះមានភាពវឹកវរក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏ព្រះទ្រង់នៅតែគ្រប់គ្រងស្ថានការណ៍។ ទោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគ្មានតម្លៃក៏ដោយ ក៏ខ្ញុំនៅតែមានតម្លៃចំពោះព្រះនៃក្តីស្រឡាញ់។ គ្មានការឈឺចាប់អ្វីដែលនឹងស្ថិតស្ថេរជារៀងរហូតទេ ហើយគ្មានការអាក្រក់អ្វីដែលនឹងមានជ័យជម្នះ នៅចុងបញ្ចប់ឡើយ។ ជំនឿដែលរឹងមាំដូចថ្មដា អាចមើលឃើញការលះបង់ដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត ដែលជាការសុគតរបស់ព្រះរាជបុត្រានៃព្រះ ដែលជាដើមចមនៃព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត ដែលជាការមានព្រះជន្មរស់ឡើងវិញ និងជាជ័យជម្នះដែលទ្រង់មានមកលើសេចក្តីស្លាប់។-Philip Yancey
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ។-ខ.២