ការរស់នៅដែលជាក្លិនដ៏អូប

ខ្ញុំសូម​អរ​ព្រះ​គុណព្រះ​ ដែលបា​នប្រ​ទាន​ឲ្យ​យើង​ចេះធំក្លិន​ ដើម្បី​ឲ្យយើ​ង​អាច​អរ​សប្បាយ​នឹងក្លិន​ល្អ​ជា​ច្រើ​ន ក្នុង​ជីវិត។ ខ្ញុំ​ចូល​ចិត្ត​ក្លិនរប​ស់ឡេ​សម្រាប់​កោរ​ពុ​ក​មាត់ នៅ​ពេល​ព្រឹក។ ខ្ញុំ​ក៏​ចូលចិត្ត​ក្លិន​ស្មៅ ដែលទើបកាត់ថ្មីៗ ក្នុងរដូវផ្ការីក។ ជាពិសេស ខ្ញុំចូលចិ​ត្តអង្គុយនៅទីធ្លាក្រោ​យ​ផ្ទះ ​ស្រង់ក្លិ​ន​ដ៏ក្រអូប​នៃផ្កាកុលាប ដែល​ខ្ញុំបា​នដាំ ដែល​បាន​រសាត់​មក​តាមខ្យល់។ ហើយ​ខ្ញុំក៏ចូលចិ​ត្តក្លិនអា​ហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ផងដែរ។

ហេតុ​នេះហើ​យ បានជាខ្ញុំមានការចាប់​អារម្មណ៍យ៉ាងខ្លាំង ពេល​ដែលសាវ័ក​ប៉ុល​មានប្រសាសន៍ថា​ ការល្អដែលយើងធ្វើចំពោះអ្នកដទៃ ដោយ​ក្តីស្រឡាញ់ គឺ​ប្រៀបបា​ន​នឹ​ង “​​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះហឫទ័យ​ដែរ”(ភីលីព ៤:១៨)។ ពេលយើ​ងគិតអំ​ពីការជួយអ្នកដែល​ខ្វះខាត តាមធម្មតា​ យើង​យល់ថា វាជាកិច្ចការដ៏​ត្រឹមត្រូវ ឬជាកិច្ចការ​ដែលធ្វើតាមគំរូព្រះគ្រីស្ទ។

ដូច​នេះ ការប្រ​ព្រឹត្តិ​ការ​ល្អដោយ​ក្តីស្រ​ឡាញ់ ដើម្បីជួ​យអ្នក​ដទៃ គឺជាក្លិនដ៏ក្រអូប ដែលសាយភាយពេ​ញ​ដំណាក់​របស់ព្រះ​ គឺ​ជាក្លិនដែ​ល​ធ្វើឲ្យទ្រង់ស​ប្បាយ​ព្រះ​ទ័យ​ណាស់។​

យើងអា​ច​បំពេញ​ព្រះទ័​យព្រះ ដោយ​ក្លិន​ដែល​បង្ហើរ​ចេញ​ពី​ការ​ធ្វើជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ! ការនេះ​បានលើកទឹ​កចិត្ត​យើង ឲ្យកា​ន់​តែ​ចង់​ធ្វើកា​រល្អ ក្នុង​ព្រះនា​ម​ទ្រង់​។

តើនរណាដែលត្រូវការទង្វើរល្អរបស់អ្នក នៅថ្ងៃនេះ? ចូរទូលសូមឲ្យព្រះអម្ចាស់ ដឹក​នាំអ្នកទៅរកគេចុះ។​ ចូរ​ធ្វើជាព្រះរសម្រាប់គេ​។ វាជាក្លឹនដ៏ក្រអូ​បថ្វា​យដល់ព្រះ!-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles