April 9, 2017

You are here:
តើអ្នកជានរណា?

ជួនកាល យើង​ឮគេថា​ មានអ្នក​ខ្លះ​មានការអាក់អ​ន់ចិត្ត ដោយសារ​គេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួក​គេក៏ស្រែកទាំង​កំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះ​ប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយ​លើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែល​ទ្រង់ជិ​ត​ដល់​ពេល​គេ​ធ្វើគុត​ក៏ដោ​យ។ ព្រះយេ​ស៊ូវបានយាង​ចូ​លទីក្រុង​យេរូសាឡិម ដោយ​ការ​ស្វាគន៍​យ៉ាង​អ៊ូអរ ពី​ពួក​បណ្តាជន ដែល​ស្រែក​សរសើ​រទ្រ​ង់(ម៉ាថាយ ២១:៧-៩)។ ពួក​មនុ​ស្សម្នា​នៅក្នុង​ទីក្រុង​សួរ​ថា “លោក​​នេះ​​ជា​អ្នក​ណា?” គេ​ក៏​​​ឆ្លើ​យ​​ឡើ​ង​ថា “នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ”(ខ.១០-១១)។ ទ្រង់មិន​បាន​យាង​មក ដើម្បីប្រ​កាស​ទាម​ទាអភ័យឯ​ក​សិទ្ធិពិ​សេស​ឡើយ តែទ្រង់បា​នយាងម​ក ដើម្បី​លះបង់ព្រះជន្ម ដោយ​ការស្តាប់ប​ង្គាប់ តាម​បំណងព្រះទ័យ​ព្រះវរបិតា​។ ព្រះប​ន្ទូល​របស់ព្រះយេស៊ូវ និង​ការអ្វីដែលទ្រង់​បានធ្វើ ពិតជា​សមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់​ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រ​ង់​សុគត ដើម្បីលោះ​បា​បយើ​ង ដើម្បីឲ្យយើងបានរស់នៅ​ ក្នុងសេ​ចក្តី​ស្រឡាញ់​របស់ទ្រង់។ ទ្រង់ស​ក្តិសម​នឹ​ងឲ្យ​យើងលះបង់ជីវិត​ថ្វាយទ្រង់ ហើយស​ក្តិសមនឹងឲ្យយើងផ្តោតចិត្ត​ទៅលើ​ទ្រង់។ តើ​យើង​ដឹង​​ថា ទ្រង់​ជាន​រណា​ហើយ​មែនទេ​? –David…

Read article