ការឈឺចាប់ដែលមានគោលបំណង
ខ្ញុំបានសួរមិត្តភក្តិមួយចំនួន អំពីបទពិសោធន៍ដែលពិបាក និងឈឺចាប់បំផុត ដែលពួកគេបានជួបប្រទះក្នុងជីវិត។ ពួកគេបានឆ្លើយថា បទពិសោធន៍ដែលពិបាក និងឈឺចាប់បំផុត មានដូចជា សង្រ្គាម ការលែងលះគ្នា ការវៈកាត់ និងការបាត់បង់មនុស្សជាទីស្រឡាញ់។ តែសម្រាប់ភរិយារបស់ខ្ញុំ គាត់មានបទពិសោធន៍ពិបាកបំផុត “ក្នុងពេលឆ្លងទន្លេកូនទីមួយរបស់យើង”។ កាលនោះ នាងបានឆ្លងទន្លេ យ៉ាងពិបាក ដែលអូសបន្លាយពេលយូរ ក្នុងមន្ទីរពេទ្យយោធា ក្នុងតំបន់ដាច់ស្រយ៉ាល។ ប៉ុន្តែ ពេលនាងក្រឡេចមកមើលបទពិសោធន៍នោះឡើងវិញ នាងបានរាប់វាជាក្តីអំណរវិញ “ព្រោះការឈឺចាប់នោះ មានគោលបំណងដ៏ធំមួយ”។ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សថា ពួកគេជិតដល់ពេលដែលត្រូវឆ្លងកាត់ការឈឺចាប់ និងទុក្ខព្រួយដ៏ខ្លាំងក្រៃលែង។ ព្រះអម្ចាស់បានប្រៀបធៀបបទពិសោធន៍ដ៏ពិបាកនោះ ទៅនឹងស្រ្តីឆ្លងទន្លេ ដែលការឈឺចាប់ ក៏បានប្រែក្លាយជាអំណរ ពេលដែលកូននាងបានចាប់កំណើតហើយ(យ៉ូហាន ១៦:២០-២១)។ ទ្រង់មានបន្ទូលថា “ឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីព្រួយដូច្នោះមែន ប៉ុន្តែខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត នោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏នឹងឥតមានអ្នកណាដកយកសេចក្តីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ”(ខ.២២)។ ទុក្ខព្រួយតែងតែមករកយើង នៅគ្រប់ច្រកផ្លូវទាំងអស់នៃជីវិតយើង។ ប៉ុន្តែ ព្រះយេស៊ូវបានបង់ថ្លៃទិញការអត់ទោសបាប និងសេរីភាព ឲ្យអស់អ្នកណាដែលបើកចិត្តទទួលទ្រង់ ដោយទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ(ហេព្រើ ១២:២)។ ការលះបង់ដ៏ឈឺចាប់របស់ទ្រង់…
Read article