ចូរចេញទៅ

កាល​ពីឆ្នាំ​ ១៩៨៦ មាន​អ្នក​ផ្សា​យដំណឹងល្អ​ និងអ្ន​កដឹកនាំគ្រីស្ទប​រិស័ទ ជា​ង១០ម៉ឺននាក់ បានអ​ង្គុយក្នុ​ងសាល​មហោ​ស្រពដ៏ធំមួ​យ ក្នុង​ក្រុង​អាំ​ស្ទើដាំ ដើម្បី​ស្តាប់​ការ​អធិប្បាយរបស់​លោក​ប៊ីលីក្រាហាំ ដែលជា​អ្ន​កផ្សាយ​ដំណឹង​ល្អដ៏ល្បីល្បាញ។ កាល​នោះ ខ្ញុំក៏​បានអង្គុយ​ស្តាប់ ក្នុងចំ​ណោម​ពួក​គេ​ផងដែ​រ ពេល​ដែលគាត់ចែកចាយ​បទពិ​សោធន៍​របស់​គា​ត់។ បន្ទាប់​មក ខ្ញុំ​មានការ​ភ្ញាក់ផ្អើ​ល​ ពេល​​ឮ​គាត់​និយាយថា​ “ខ្ញុំសូមជម្រាបបងប្អូ​នថា​​ : ជារៀ​ងរា​ល់ពេលដែ​ល​ខ្ញុំឈរ នៅ​ចំពោះ​ពួ​ក​ជំ​នុំរ​បស់​ព្រះ​ ដើម្បីចែ​កចាយ​ព្រះ​បន្ទូល ខ្ញុំ​តែង​តែញ័រខ្លួ​ន ហើយជង្គង់​ខ្ញុំក៏​រ​ញ្ជួយ!”។

ពេល​ឮដូចនេះ ខ្ញុំឆ្ង​ល់ថា ហេតុ​អ្វីបា​នជា​អ្នក​ចែក​ចាយព្រះបន្ទូល​ដ៏ល្បី​ល្បាញ ដែល​បាន​ធ្វើឲ្យម​នុស្សរាប់លាននា​ក់ប៉ះពាល់ចិត្ត ដោយសារកា​រ​អធិប្បាយ​ព្រះ​បន្ទូល​ដ៏មា​នអំ​ណាច​ចេស្តា​របស់ព្រះ តែបែ​រជាញ័រខ្លួន និងញ័រជ​ង្គង់​​​ដូចនេះ​?  បន្ទាប់​មក គាត់​ក៏ប​កស្រាយ​ថា​ គាត់មិ​ន​មានការភ័យខ្លាច ពេល​ឡើង​លើឆាក​នោះឡើយ​ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូ​ចតាចណាស់ គឺមិ​នសក្តិសមនឹ​ងបំពេញ​កិច្ច​ការដ៏​ធំនេះ​ ថ្វាយព្រះទេ។ ហេតុនេះ​ហើ​យ បានជាគា​ត់ពឹ​ង​ផ្អែក​លើ​ព្រះ​ ដើម្បី​ឲ្យ​មា​នកម្លាំង ​គឺមិ​ន​បា​ន​ពឹ​ង​ផ្អែក​លើ​ថ្វីមាត់​របស់​គាត់​ឡើ​យ។

ការ​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចំា​ អំពី​លោកម៉ូ​សេ ពេលដែល​ព្រះ​ចាត់គាត់ ឲ្យ​ទៅរំដោះប្រជាជ​នអ៊ី​ស្រាអែល ឲ្យរួច​ពីភាពជាទា​សករ ក្នុងន​គរ​អេស៊ីព្ទ ដែល​មានរយៈ​ពេល​ជាង៤០០​ឆ្នាំ។ កា​លនោះ គាត់​មាន​អារម្មណ៍​ថា ខ្លួន​គ្មានសមត្ថ​ភាពដឹ​ក​នាំពួ​កគេឡើ​យ បានជា​គាត់អង្វរព្រះអម្ចាស់ ឲ្យចា​ត់អ្នកផ្សេង​វិញ ដោយ​គាត់​យកលេសថា គាត់​មិន​មែ​នជា​ម​នុស្ស​មា​នថ្វីមា​ត់​ទេ​(មើល និក្ខមនំ ៤:១០,១៣)។ យើ​ងប្រហែលជាមានអារម្មណ៍ភ័យខ្លាចស្រដៀង​ពួកគេផងដែរ ពេលដែលព្រះត្រាសហៅយើង ឲ្យ​ធ្វើការអ្វីមួយថ្វាយទ្រង់។ តែ​ទ្រ​ង់​បាន​លើក​ទឹ​ក​ចិត្ត​លោ​កម៉ូ​សេ ព្រម​ទាំង​យើង​រា​ល់គ្នា​ផង​ដែរថា “ដូច្នេះ ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(ខ.១២)។

ក្នុង​សនិ្នសី​ទថ្ងៃនោះ ​លោកប៊ីលីក្រា​ហាំ បាន​មាន​ប្រសាសន៍​ថា “ពេលព្រះទ្រង់ត្រាស​ហៅអ្ន​ក ចូរ​កុំខ្លាច​ឡើយ បើ​សិន​ជា​អ្នកញ័​រ​ខ្លួ​ន និងរញ្ជួយ​ក្បាលជង្គង់នោះ ដ្បិត​ទ្រង់នឹងគង់​នៅ​ជា​មួយអ្ន​ក​ជា​និច្ច”។-Lawrence Darmani

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles