ការកែតម្រង់ដោយសុភាព
នៅចុងបញ្ចប់នៃសន្និសីទ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្រុមការងាររបស់ខ្ញុំ ក៏បានធ្វើដំណើរពីមជ្ឈមណ្ឌលសន្និសីទ ទៅកាន់ផ្ទះសំណាក់ ដើម្បីរៀបចំខ្លួន ចេញដំណើរត្រឡប់ទៅផ្ទះវិញ នៅពេលព្រឹកបន្ទាប់។ ពេលយើងធ្វើដំណើរទៅដល់ផ្ទះសំណាក់ គ្នារបស់យើងម្នាក់បានប្រាប់យើងថា នាងបានភ្លេចវ៉ាលីរបស់នាង នៅមជ្ឈមណ្ឌលសន្និសីទហើយ។ បន្ទាប់ពីនាងចេញទៅយកវ៉ាលីនោះវិញ អ្នកដឹកនាំក្រុមរបស់យើង ដែលតែងតែមានភាពម៉ដ្ឋចត់ ក៏បានរិះគន់នាងធ្ងន់ៗ ប្រាប់យើង នៅពីក្រោយខ្នងនាង។ នៅពេលព្រឹកថ្ងៃបន្ទាប់ ពេលយើងទៅដល់អាកាសយាន្តដ្ឋាន អ្នកដឹកនាំក្រុមយើងក៏បានដឹងខ្លួនថា គាត់បានភ្លេចឥវ៉ាន់របស់គាត់ហើយ។ គាត់បានភ្លេចវ៉ាលី និងលិខិតឆ្លងដែន នៅផ្ទះសំណាក់ ហើយយើងត្រូវចំណាយលុយកាន់តែច្រើនថែមទៀត ដើម្បីត្រឡប់ទៅយកឥវ៉ាន់នោះ។ ក្រោយមក គាត់ក៏បានសុំទោស ហើយនិយាយមកកាន់យើងទាំងអស់គ្នាថា ថ្ងៃក្រោយ គាត់ឈប់រិះគន់គេធ្ងន់ៗអញ្ចឹងទៀតហើយ។ ដោយសារយើងគ្រប់គ្នាសុទ្ធតែចេះធ្វើខុស និងមានភាពកម្សោយ នោះយើងគួរតែទ្រាំទ្រ ហើយអត់ទោសឲ្យគ្នាទៅវិញទៅមក ពេលដែលនរណាម្នាក់ធ្វើអ្វីខុស(កូល៉ុស ៣:១៣)។ យើងចាំបាច់ត្រូវចេះរិះគន់ ដើម្បីស្ថាបនា ហើយ “ប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះ”(ខ.១២) ពេលដែលយើងត្រូវកែតម្រង់នរណាម្នាក់ យើងត្រូវកែតម្រង់ដោយចិត្តសប្បុរស និងដោយក្តីស្រឡាញ់។ កាលបើយើងបានធ្វើដូចនេះ…
Read article