ក្នុងជំនាន់នីមួយៗ
ឳពុកម្តាយប្រហែលជាមានការភ្ញាក់ផ្អើល ពេលដែលកូនរបស់ខ្លួន មិនយកតម្រាប់តាមគំរូនៃសេចក្តីជំនឿរបស់ខ្លួន។ ទន្ទឹមនឹងនោះ គេក៏អាចមានការភ្ញាក់ផ្អើលផងដែរ ពេលដែលមនុស្សម្នាក់បានចម្រើនវ័យធំឡើងក្នុងគ្រួសារអ្នកមិនជឿព្រះ តែក្រោយមក គាត់ក្លាយជាមនុស្សដែលមានជំនឿរឹងមាំ ចំពោះព្រះគ្រីស្ទ។ ក្នុងជំនាន់នីមួយៗ មនុស្សម្នាក់ៗ សុទ្ធតែមានជម្រើស។ សាំយ៉ូអែលជាមនុស្សសំណប់របស់ព្រះ ដែលបានជ្រើសតាំងកូនប្រុសទាំងពីរគឺ យ៉ូអែល និងអ័ប៊ីយ៉ា ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល(១សំាយ៉ូអែល ៨:១-២)។ តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកំរៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្តីយុត្តិធម៌ចេញផង(ខ.៣)។ តែជាច្រើនឆ្នាំក្រោយមក យើងឃើញថា គេក៏បានតែងតាំងលោកហេម៉ាន ដែលជាកូនរបស់លោកយ៉ូអែល ឲ្យធ្វើជាអ្នកភ្លេង ក្នុងព្រះវិហារព្រះអម្ចាស់(១របាក្សត្រ ៦:៣១-៣៣)។ លោកហេម៉ាន ដែលជាចៅលោកសាំយ៉ូអែល និងលោកអេសាភ ដែលជាដៃស្តាំរបស់គាត់ និងជាអ្នកនិពន្ធនៃទំនុកដំកើងជាច្រើនបទ បានបម្រើព្រះអម្ចាស់ ដោយច្រៀងចម្រៀងសរសើរដំកើង ដោយអំណរ(១៥:១៦-១៧)។ ទោះមនុស្សម្នាក់ហាក់ដូចជាមិនខ្វល់ អំពីសេចក្តីជំនឿរបស់ឪពុកម្តាយខ្លួនក៏ដោយ ក៏ព្រះទ្រង់នៅតែធ្វើការ ក្នុងជីវិតរបស់អ្នកនោះ។ ការផ្លាស់ប្រែអាចកើតមាន ក្នុងជីវិតគាត់ ជាច្រើនឆ្នាំក្រោយមក ពុំនោះទេ គ្រាប់ពូជនៃជំនឿ នឹងដុះឡើង ហើយបង្កើតផលជាបរិបូរ ក្នុងជីវិតកូនចៅជំនាន់ក្រោយរបស់គាត់។ ទោះបីជាគ្រួសារមានស្ថានភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចដឹងថា “ព្រះអម្ចាស់នៅតែល្អ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ ស្ថិតស្ថេរជាដរាប ភាពស្មោះត្រង់របស់ទ្រង់…
Read article