រៀនមិនចេះឈប់
សឺរល(Sheryl) ចូលចិត្តអានសៀវភៅខ្លាំងណាស់។ ពេលដែលអ្នកដទៃកំពុងរវល់មើលទូរទស្សន៍ ឬលេងហ្គេមវីដេអូ ភ្នែករបស់នាងបានផ្តោតទៅលើទំព័រសៀវភៅយ៉ាងជក់ចិត្ត។ នាងមានភាពឧស្សាហ៍ដូចនេះតាំងពីក្មេង។ ជាញឹកញាប់ ឪពុកម្តាយរបស់នាង បាននាំនាងទៅលេងម្តាយមីងរបស់ពួកគាត់ដែលជាម្ចាស់បណ្ណាគារមួយ។ នៅទីនោះ សឺរលតែងអង្គុយលើភ្លៅលោកតាអេឌ(Ed) ហើយគាត់ក៏បានអានសៀវភៅឲ្យស្តាប់ ដោយណែនាំនាងឲ្យស្គាល់ភាពអស្ចារ្យ និងភាពសប្បាយរីករាយ ដែលមានក្នុងសៀវភៅទាំងឡាយ។ កាលពីប៉ុន្មានសតវត្សរ៍មុន មានយុវជនម្នាក់ឈ្មោះ ធីម៉ូថេ បានទទួលការដឹកនាំ ឲ្យដើរតាមផ្លូវនៃការរៀនសូត្រ។ ក្នុងសំបុត្រចុងក្រោយរបស់សាវ័កប៉ុល គាត់បានទទួលស្គាល់ថា លោកធីម៉ូថេបានទទួលការណែនាំពីជីដូន និងម្តាយរបស់គាត់ ឲ្យសិក្សាព្រះគម្ពីរ(២ធីម៉ូថេ ១:៥)។ បន្ទាប់មក សាវ័កប៉ុលក៏បានលើកទឹកចិត្តធីម៉ូថេ ឲ្យបន្តរៀន និងនៅជាប់ក្នុងព្រះបន្ទូលព្រះ ព្រោះគាត់បានស្គាល់បទគម្ពីរទាំងប៉ុន្មាន តាំងពីក្មេង(២ធីម៉ូថេ ៣:១៤-១៥)។ សម្រាប់អ្នកជឿព្រះ យើងមិនគួរឈប់រៀនសូត្រខាងវិញ្ញាណឡើយ ព្រោះវាជួយឲ្យយើងមានអំណរ និងលូតលាស់ក្នុងជីវិតខាងវិញ្ញាណ។ ការអាន និងការរៀនព្រះគម្ពីរអាចជាផ្នែកដ៏ធំមួយ នៅក្នុងការរៀនសូត្រខាងវិញ្ញាណ តែយើងក៏ត្រូវការអ្នកដទៃលើកទឹកចិត្ត និងបង្រៀនយើងផងដែរ។ តើនរណាជួយឲ្យអ្នកលូតលាស់ខាងវិញ្ញាណ? ហើយតើមាននរណាខ្លះ ដែលអ្នកអាចជួយឲ្យលូតលាស់ខាងវិញ្ញាណ? កាលណាយើងជួយអ្នកដទៃឲ្យលូតលាស់ គឺមានន័យថា យើងកំពុងមានការដឹងគុណ និងសរសើរដំកើងព្រះ ហើយពង្រឹងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ឲ្យកាន់តែរឹងមាំឡើង។-Dennis Fisher
Read article