ភាពស្រស់ស្អាតនៅគ្រប់ទិសទី
កូនប្រុសរបស់ខ្ញុំ ចូលចិត្តបេះផ្កាស្រងែម្យ៉ាងដែលមានពណ៌លឿង ដូចផ្កាស្បៃរឿង ឲ្យម្តាយរបស់វា។ រហូតមកដល់ពេលនេះ ភរិយារបស់ខ្ញុំនៅតែចូលចិត្តទទួលផ្កានោះពីវា ដោយឥតធុញទ្រាន់។ ខ្ញុំបានគិតថាផ្កានោះគ្រាន់តែជាផ្កាស្មៅប៉ុណ្ណោះ តែកូនប្រុសដ៏តូចរបស់ខ្ញុំបានឲ្យតម្លៃផ្កានោះណាស់។ ថ្ងៃមួយ ខ្ញុំបាននាំក្មេងតូចដ៏គួរឲ្យស្រឡាញ់ម្នាក់នេះដើរផ្សាជាមួយខ្ញុំ។ ពេលយើងដើរកាត់កន្លែងលក់ផ្កា វាក៏បានចង្អុលទៅផ្កាស្រងែពណ៌លឿងនោះ ដោយចិត្តរំភើបរីករាយ ហើយក៏បានប្រាប់ខ្ញុំឲ្យទិញផ្កានោះ ឲ្យម្តាយរបស់វា។ ខ្ញុំក៏បានអស់សំណើច។ អ្នកខ្លះនឹកចាំ អំពីអំពើបាបរបស់អ័ដាំម ពេលពួកគេគិតអំពីស្រងែ។ ពេលអ័ដាម និងនាងអេវ៉ាបរិភោគផ្លែដឹងខុសត្រូវ ដែលព្រះបានហាម ពួកគេបាននាំបណ្តាសា ចូលទៅក្នុងលោកិយ ដែលនាំឲ្យមនុស្សត្រូវធ្វើការដោយពិបាក ដោយសារស្រងែ និងបន្លា ស្ត្រីឆ្លងទន្លេមានការឈឺចាប់ខ្លាំង ហើយត្រូវជួបសេចក្តីស្លាប់នៅចុងបញ្ចប់នៃជីវិត(លោកុប្បត្តិ ៣:១៦-១៩)។ ប៉ុន្តែ កែវភ្នែកដ៏ក្មេងខ្ចីរបស់កូនប្រុសខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងផ្សេង។ គឺនឹកចំាថា ដើមស្រងែក៏មានសម្រស់ផងដែរ។ ការឈឺចាប់ពេលឆ្លងទន្លេ មិនបានធ្វើឲ្យយើងអស់សង្ឃឹមឡើយ។ នៅទីបញ្ចប់ ព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ហើយ។ បទគម្ពីរលោកុប្បត្តិ ៣:១៥ បានចែងថា ពូជរបស់អ័ដាំម និងនាងអេវ៉ា នឹងធ្វើសង្រ្គាមឈ្នះពូជរបស់សត្វពស់។ ពូជនោះ ជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានរំដោះយើង ឲ្យរួចពីបណ្តាសានៃសេចក្តីស្លាប់(កាឡាទី ៣:១៦)។ លោកិយពោរពេញដោយការអាក្រក់ តែមានការអស្ចារ្យជាច្រើនកំពុងរង់ចាំយើង …
Read article