June 24, 2017

You are here:
ដើរនៅលើទឹក

ពេល​ខ្ញុំ​រៀន​បើ​​ក​ទូ​ក​ក្តោង គេ​បា​នត​ម្រូ​វ​ឲ្យខ្ញុំដើ​រ​លើ​បន្ទះ​ក្តារ ដែល​អណ្តែត​លើ​ទឹក​ឃ្លីងឃ្លោង ហើយ​ឈោង​ឡើ​ង​កូនទូកក្តោង។ ខ្ញុំ​មិន​ចូលចិត្ត​ដើរលើបន្ទះក្តានោះទេ ​ព្រោះខ្ញុំមិ​ន​ពូកែទប់​ខ្លួន​ឲ្យ​នឹ​ង ហើយ​មិន​ចង់ធ្លា​ក់ចូ​ល​ក្នុង​ទឹក នៅ​ចន្លោះ​បន្ទះ​ក្តារ និង​ទូកនោះ ពេល​ខ្ញុំព្យាយា​ម​ឈោង​ឡើង​។ ខ្ញុំ​ស្ទើរតែចង់បោះបង់ការរៀនបើកទូកក្តោង។ គ្រូ​បង្វឹក​ក៏​បា​ន​ប្រាប់​ខ្ញុំ​ ឲ្យ​មើលទៅ​គាត់ ព្រោះគា​ត់នៅ​ឈរចាំលើ​ទូកនោះ ហើយ​គាត់នឹងជួយទប់ខ្ញុំ​ បើសិ​នជាខ្ញុំ​រអិល​ជើង។ ខ្ញុំក៏បា​នធ្វើតាមអ្វី​ដែលគាត់​ប្រា​ប់ ហើយ​ពេលនេះ ខ្ញុំ​មានសញ្ញាប័​ត្រ​ជំនាញ​បើកបរ​ទូកក្តោងមូ​ល​ដ្ឋាន ប្រកប​ដោយមោទនភាព។ ជា​ទូទៅ មនុស្ស​យើងមិនចូលចិ​ត្តប្រថុយ​នឹងគ្រោះថ្នា​ក់ទេ។ មនុស្ស​ជាច្រើនមានការស្ទាក់ស្ទើ​រ មិន​ហ៊ាន​បោះជំ​ហាន​ចេញ​ពី​កន្លែង​ស្រណុក​ស្រួ​ល ព្រោះមិ​នចង់​បរា​ជ័យ ទទួល​រង​ការ​ឈឺចាប់​ ឬ​ខ្លាច​ខ្មាស​គេ។​ ប៉ុន្តែ បើសិ​ន​ជា​យើង​បណ្តោយ​ឲ្យកា​រ​ភ័យ​ខ្លាចចងរឹត​យើងជាប់​ នោះ​យើងមិនអា​ច​ធ្វើអ្វី​កើ​ត​ទេ​។ គ្រូអ​ធិប្បាយ​ព្រះបន្ទូលជា​ច្រើន​ ​ចូល​ចិត្តលើក​យករឿ​ង​លោក​ពេត្រុស​ដើរ​លើទឹក មក​អធិប្បាយ ព្រមទាំ​ង​រៀបរាប់អំពី​​កា​រ​ដែល​គាត់​បរា​ជ័​យ ដោយ​សារ​គាត់​បា​នលិចទៅ​ក្នុងទឹក​(ម៉ាថាយ ១៤:២២​-៣៣)។ ប៉ុន្តែ ខ្ញុំមិ​នដែ​ល​បាន​ឮ​គេ​អធិប្បាយ អំពី​អាកប្ប​កិរិយារ​បស់​ពួ​កសាវ័ក​ដទៃទៀត ពេល​ពួក​គេ​ឃើញលោ​កពេត្រុស​ដើរលើទឹកទេ។ ខ្ញុំ​យ​ល់​ថា ក្នុង​រឿងនេះ ​គាត់​បាន​ទទួល​ជ័យជម្នះ។ ព្រោះគា​ត់​បានសម្រេច​ចិត្ត​ដើរឆ្លងកាត់​​គ្រោះថ្នា​ក់ ទៅរក​ព្រះយេស៊ូវ ទោះ​ជា​គាត់មានកា​រ​ភ័យខ្លាច​ក៏ដោយ។ ប្រហែល​ជាមា​ន​តែអ្ន​កដែល​មិន​ដែលហ៊ាន​ធ្វើសោះទេ​ ដែល​​ជា​មនុស្ស​​បរា​ជ័យ​នោះ។ ព្រះយេស៊ូវបានឆ្លងកាត់គ្រោះថ្នាក់គ្រប់យ៉ាង ដើម្បី​យើងរាល់គ្នា​។ តើយើងបាន​ត្រៀមខ្លួនប្រថុយ​នឹងគ្រោះថ្នាក់ ដើម្បីធ្វើអ្វីខ្លះថ្វាយទ្រង់?-Marion Stroud

Read article