ចិត្តដែលផ្លាស់ប្រែ
ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៧០ នៅប្រទេសហ្កាណា មានបណ្ណប្រកាស ដែលមានចំណងជើងថា “ចិត្តរបស់មនុស្ស” ត្រូវបានគេបិទនៅតាមជញ្ជាំងអគារជាច្រើន និងនៅលើក្តារខៀនបិទប្រកាសសាធារណៈ។ នៅលើបណ្ណប្រកាសនោះ គេឃើញមានរូបសត្វល្មូនគ្រប់ប្រភេទ (ជានិមិត្តរូបតំណាងឲ្យសេចក្តីអាក្រក់ ដែលគួរឲ្យស្អប់ខ្ពើម) នៅក្នុងរូបគំនូរបេះដូង ដែលនៅខាងលើមានក្បាលបុរសម្នាក់ដែលមិនសប្បាយចិត្តសោះ។ នៅក្នុងរូបមួយទៀត គេឃើញមានរូបបេះដូង ដែលស្អាត ហើយស្រគត់ស្រគំ ហើយនៅពីលើមានរូបក្បាលមនុស្សប្រុសម្នាក់ដែលមានការស្កប់ចិត្ត។ នៅពីក្រោមរូបទាំងពីរនោះ គេបានសរសេរអក្សរថា “តើចិត្តរបស់អ្នកមានសណ្ឋានដូចរូបមួយណា?” ក្នុងបទគម្ពីរ ម៉ាថាយ ១៥:១៨-១៩ ព្រះយេស៊ូវបានពន្យល់ អំពីការអ្វីដែលធ្វើឲ្យមនុស្សស្មោកគ្រោក។ គឺដូចដែលទ្រង់មានបន្ទូលថា “ឯសេចក្តីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្តីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ”។ នោះហើយជាសណ្ឋាននៃចិត្ត ដែលបែកចេញពីព្រះ គឺសណ្ឋាននៃចិត្តរបស់ជនជាតិអ៊ីស្រាអែល ពេលដែលអំពើបាបរបស់ពួកគេបានបង្ខំឲ្យពួកគេនិរទេសចេញពីស្រុកកំណើត(អេសេគាល ៣៦:២៣)។ ព្រះទ្រង់បានសន្យា ក្នុងបទគម្ពីរ អេសេគាល ៣៦:២៦ ថា “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ”(សូមមើល ១១:១៩…
Read article