ឈ្មោះដែលបានដាក់ឲ្យ
គ្រួសារភាគច្រើនមានរឿងផ្សេងៗប្រចំាគ្រួសារ។ ជាក់ស្តែង ក្រុមគ្រួសារខ្ញុំក៏មានរឿងមួយ ដែលប្រាប់ពីរបៀបដែលឪពុកម្តាយខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំ។ ក្នុងអំឡុងពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ឪពុកម្តាយខ្ញុំ ពួកគាត់ប្រហែលជាមានការមិនយល់ស្របគ្នា នៅក្នុងការដាក់ឈ្មោះឲ្យកូនប្រុសដំបូងរបស់ពួកគាត់។ ម្តាយរបស់ខ្ញុំចង់បានកូនប្រុសម្នាក់ ដែលមានឈ្មោះដូចឪពុករបស់ខ្ញុំ តែឪពុកខ្ញុំមិនចង់ឲ្យកូនប្រុសគាត់មានឈ្មោះដូចគាត់ទេ។ បានជាបន្ទាប់ពីមានការពិភាក្សាជាច្រើនមក ពួកគាត់ក៏បានព្រមព្រមគ្នាថា បើកូនប្រុសពួកគាត់ កើតនៅថ្ងៃដូចឪពុកខ្ញុំ ពួកគាត់នឹងដាក់ឈ្មោះឲ្យដូចឪពុកខ្ញុំ។ ខ្ញុំក៏បានកើតនៅចំថ្ងៃកំណើតរបស់ឪពុកខ្ញុំ។ រឿងនេះ ពិតជាអស្ចារ្យណាស់។ ហើយខ្ញុំក៏មានឈ្មោះដូចគាត់ ដោយគ្រាន់តែបន្ថែមឈ្មោះពីក្រោយថា “ជូនា”(Junior) ដែលប្រែមកថា “តូច”។ ការដាក់ឈ្មោះឲ្យកូន ក៏ជាការសំខាន់ផងដែរ ដែលមានតាំងពីសម័យដើមមក។ ពេលលោកយ៉ូសែបបានទទួលដំណឹងថា នាងម៉ារា ដែលជាគូដណ្តឹងមានផ្ទៃពោះ គាត់មានការពិបាកចិត្តយ៉ាងខ្លាំង។ ពេលនោះ មានទេវតាមួយអង្គបានយាងមកជួបគាត់ ដើម្បីប្រាប់គាត់ អំពីព្រះទ័យព្រះវរបិតា នៅក្នុងការដាក់ឈ្មោះឲ្យបុត្រដែលនឹងប្រសូត្រនោះ ដោយមានបន្ទូលថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ត្រង់ចំណុចនេះ ទេវតាមិនគ្រាន់តែបានប្រាប់ឲ្យដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូវប៉ុណ្ណោះទេ តែព្រះនាមទ្រង់បញ្ជាក់ប្រាប់ពីមូលហេតុ ដែលទ្រង់យាងមកក្នុងលោកិយ : គឺដើម្បីទទួលទោសនៃអំពើបាប ដែលយើងសក្តិសមនឹងទទួល។ គោលបំណងដែលទ្រង់បានយាងមកប្រសូត្រ នៅក្នុងក្រោលសត្វ គឺបានបង្ហាញ នៅក្នុងព្រះនាមរបស់ទ្រង់…
Read article