ការបម្រើដ៏ស្មោះត្រង់
ដោយសារលោកស៊ី អេស លូអ៊ីស(C.S. Lewis) ធ្លាប់បានបម្រើក្នុងជួរទ័ព កាលពីសម័យសង្រ្គាមលោកទី១ នោះគាត់ក៏បានដឹងអំពីភាពតប់ប្រម៉ល់ នៃការងារជាទាហាន។ ក្នុងការថ្លែងសន្ទរកថាជាសាធារណៈ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ គាត់បានពិពណ៌នាយ៉ាងប៉ិនប្រសប់ អំពីទុក្ខលំបាក ដែលទាហានទាំងឡាយត្រូវជួបប្រទះ យ៉ាងដូចនេះថា “ការភ័យខ្លាច ដែលយើងមានចំពោះទុក្ខលំបាកគ្រប់យ៉ាង គឺប្រៀបបាននឹងទុក្ខលំបាកបានប្រមូលផ្តុំ នៅក្នុងជីវិតរបស់ទាហាន ដែលកំពុងបម្រើយ៉ាងសកម្ម នៅសមរភូមិ។ ជម្ងឺជាទុក្ខលំបាកដែលបានធ្វើឲ្យយើងខ្លាចការឈឺចាប់ និងសេចក្តីស្លាប់។ ភាពក្រីក្រីបានធ្វើឲ្យយើងខ្លាចការខ្វះខាត ភាពរងារ ភាពក្តៅហួតហែង និងការស្រេកឃ្លាន”។ ភាពជាទាសករ បានធ្វើឲ្យយើងខ្លាចការនឿយហត់ ភាពអន់ថោក ភាពអយុត្តិធម៌ និងការគៀបសង្កត់។ ការនិរទេសបានកាត់ផ្តាច់អ្នក ចេញពីមនុស្សជាទីស្រឡាញ់”។ សាវ័កប៉ុលបានពិពណ៌នាអំពីជីវិតរបស់ទាហាន ដែលត្រូវឆ្លងកាត់ទុក្ខលំបាកជាច្រើន ជាការប្រៀបប្រដូចទៅនឹងគ្រីស្ទបរិស័ទ ដែលអាចជួបទុក្ខលំបាក ក្នុងការបម្រើព្រះគ្រីស្ទ។ សាវ័កប៉ុលបានអត់ទ្រាំនឹងទុក្ខលំបាកដោយចិត្តស្មោះត្រង់ ដើម្បីដំណឹងល្អ រហូតដល់ចុងបញ្ចប់នៃជីវិតគាត់។ គាត់បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យមានការអត់ទ្រាំនឹងទុក្ខលំបាកផងដែរ គឺដូចដែលគាត់បានផ្តាំលោកធីម៉ូថេថា “ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ”(២ធីម៉ូថេ ២:៣)។ ការបម្រើព្រះគ្រីស្ទ តម្រូវឲ្យយើងមានចិត្តអំណត់។ យើងអាចជួបឧបស័គ្គដូចជា បញ្ហាសុខភាព ឬទំនាក់ទំនង ឬមួយជួបស្ថានភាពដែលពិបាកៗជាដើម។ តែក្នុងនាមជាទាហានដ៏ល្អ យើងត្រូវមមុលទៅមុខ…
Read article