ព្រះទ្រង់រង់ចាំអត់ទោសឲ្យ
មានពេលមួយ អ្នកស្រីចេន(Jen) បានអង្គុយ នៅរានហាលមុខផ្ទះគាត់ ដោយសួរខ្លួនឯងថា តើនាងគួរនិពន្ធសៀវភៅឬទេ? នាងចូលចិត្តសរសេរអត្ថបទដាក់ក្នុងគេហទំព័រប្រភេទ blog នៅតាមបណ្តាញអ៊ីនធើណិត ហើយធ្វើជាវាគ្មិនជាសាធារណៈ តែគាត់យល់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យគាត់ធ្វើច្រើនជាងនេះ។ គាត់ថា គាត់បានទូលសួរព្រះថា តើទ្រង់ឲ្យនាងនិពន្ធសៀវភៅឬទេ? នាងក៏បានសន្ទនាជាមួយទ្រង់ ហើយសូមឲ្យទ្រង់ដឹកនាំនាង។ នាងក៏ចាប់ផ្តើមឆ្ងល់ថា តើព្រះទ្រង់សព្វព្រះទ័យឲ្យនាងនិពន្ធសៀវភៅ អំពីការដែលប្តីរបស់នាងញៀននឹងការមើលរូបភាពអាសអាភាស និងអំពីការដែលព្រះកំពុងធ្វើការក្នុងជីវិតរបស់ប្តីគាត់ និងទំនាក់ទំនងប្តីប្រពន្ធរបស់គាត់។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានគិតថា ការនិពន្ធសៀវភៅដូចនេះ អាចធ្វើឲ្យប្តីគាត់អាប់ឱនជាសាធារណៈ។ ដូចនេះ គាត់ក៏បានអធិស្ឋានថា តើគាត់គួរតែនិពន្ធសៀវភៅនោះជាមួយស្វាមីគាត់ឬទេ? ហើយគាត់ក៏បានសួរលោកក្រេក(Craig) ដែលជាស្វាមី។ គាត់ក៏បានយល់ព្រម។ បន្ទាប់ពីស្តេចដាវីឌ បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ទ្រង់ក៏បានបើកបង្ហាញអំពើបាបទ្រង់ ជាសាធារណៈ។ គឺដូចដែលទ្រង់បានរៀបរាប់អំពីអំពើបាបនោះ នៅក្នុងបទទំនុកដំកើងថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ។ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ”(ទំនុកដំកើង ៣២:៣,៥)។ មិនមែនគ្រប់គ្នាសុទ្ធតែត្រូវបើកបង្ហាញអំពើបាបរបស់ខ្លួនជាសាធារណៈឡើយ ប៉ុន្តែ ពេលដែលស្តេចដាវីឌបានសារភាពអំពើបាបទ្រង់ ទ្រង់ក៏បានរកឃើញសន្តិភាព នៅក្នុងចិត្ត និងការប្រោសឲ្យជា ដែលបណ្តាលចិត្តទ្រង់ឲ្យសរសើរដំកើង…
Read article