ការដាក់ទុនសម្រាប់ ពេលអនាគត
លោកចេសិន បូញ(Jason Bohn) ជានិស្សិតម្នាក់ ដែលបានវាយកូនហ្គោល ចូលរន្ធ ដោយវាយកូនហ្គោលផ្លោងពីចម្ងាយឆ្ងាយ តែមួយដងប៉ុណ្ណោះ ហើយវាក៏បានធ្លាក់និងរមៀលចូររន្ធតែម្តង។ កាលនោះ គាត់ក៏ឈ្នះបានប្រាក់ជាច្រើន ។ មនុស្សជាច្រើនបានចាយវាយខ្ជះខ្ជាយប្រាក់ ដែលខ្លួនរកបាន តែលោកបូញមិនមានគម្រោងដូចនេះទេ ។ គាត់ចង់ក្លាយជាកីឡាករវាយកូនហ្គោលអាជីព ដូចនេះ គាត់បានចំណាយប្រាក់នោះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការហ្វឹកហាត់ ដើម្បីឲ្យជំនាញវាយកូនហ្គោលរបស់ខ្លួន កាន់តែមានភាពល្អប្រសើរថែមទៀត ។ ប្រាក់កាសទាំងនោះ បានក្លាយជាទុន សម្រាប់អនាគតរបស់គាត់ គឺជាទុនដែលនាំមកនូវផលចំណេញជាច្រើន នៅពេលគាត់បានឈ្នះការប្រកួតដ៏ធំមួយ ។ គាត់បានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយបានដាក់ទុនសម្រាប់អនាគតរបស់ខ្លួន ជាជាងចាយវាយប្រាក់នោះឲ្យអស់។ យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានត្រាស់ហៅយើង ឲ្យធ្វើការសម្រេចចិត្តដូចនេះឯង ។ ព្រះទ្រង់បានផ្ទុកផ្តាក់នឹងយើង នូវធនធាន ដូចជា ពេលវេលា សមត្ថភាព និងឱកាសជាដើម ហើយយើងត្រូវសម្រេចចិត្តប្រើប្រាស់ធនធានទាំងនោះ ឲ្យបានត្រឹមត្រូវ ។ យើងចាំបាច់ត្រូវឆក់ឱកាសប្រើប្រាស់ធនធានទាំងនោះ ជាទុន សម្រាប់ពេលអនាគត ដ៏វែងឆ្ងាយខាងមុខ ។ ព្រះយេស៊ូវបានមានបន្ទូលអំពីការនេះ ក្នុងព្រះគម្ពីរ ម៉ាថាយ ៦:២០…
Read article