ហ៊ាននិយាយការពារ
ពេលខ្ញុំបានឮគេនិយាយរឿងរបស់យុវជន ដែលត្រូវគេធ្វើបាប ខ្ញុំបានកត់សំគាល់ឃើញថា យ៉ាងហោចណាស់ យុវជននោះមានការឈឺចាប់២កំរិត។ ការឈឺចាប់កម្រឹតទី១ ដែលច្បាស់ជាងគេ គឺបណ្តាលមកពីសណ្តាននៃចិត្តអាក្រក់ របស់អ្នកដែលធ្វើបាបគេនោះ។ ការមានទឹកចិត្តដូចនេះ គឺអាក្រក់ណាស់។ តែមានការឈឺចាប់មួយកម្រឹតទៀត ដែលជ្រៅជាងនេះ ដែលអាចធ្វើឲ្យមានរបួសផ្លូវចិត្តខ្លាំងជាង ដោយសារមនុស្សគ្រប់គ្នាមិនព្រមនិយាយស្តី ឬធ្វើអ្វី ពេលឃើញគេធ្វើបាបគាត់។ អ្នកដែលត្រូវគេធ្វើបាប មានការឈឺចាប់ ដោយអារម្មណ៍តក់ស្លត់ ពេលមិនឃើញមាននរណាម្នាក់ជួយគាត់។ ការនេះច្រើនតែបាននាំឲ្យអ្នកដែលធ្វើបាបគេ កាន់តែហ៊ានធ្វើបាបអ្នកដទៃ ហើយមានសណ្តានចិត្តអាក្រក់កាន់តែខ្លាំង។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺជនរងគ្រោះមានការខ្មាស់អៀន និងភាពឯកកោកាន់តែខ្លាំង។ ដូចនេះ យើងចាំបាច់ត្រូវហ៊ាននិយាយការពារអ្នកដទៃ ហើយបញ្ចេញមតិប្រឆាំងនឹងការធ្វើបាបអ្នកដទៃ(សុភាសិត ៣១:៨ក)។ ព្រះយេស៊ូវទ្រង់ជ្រាបយ៉ាងច្បាស់ ពីអារម្មណ៍ដែលត្រូវគេធ្វើបាប ហើយទុកឲ្យរងទុក្ខវេទនាគ្រប់យ៉ាងតែអង្គឯង។ គេបានចាប់ចងទ្រង់ វាយធ្វើបាប និងចម្អកឲ្យ ដោយគ្មានហេតុ(លូកា ២២:៦៣-៦៥)។ បទគម្ពីរ ម៉ាថាយ ២៦:៥៦ បានចែងថា “ពួកសិស្សទំាងអស់បានរត់ចោលទ្រង់”។ លោកពេត្រុស ដែលស្ថិតក្នុងចំណោមមិត្តសំឡាញ់ដែលស្និទ្ធនឹងទ្រង់ជាងគេ ថែមទាំងបានបដិសេធបីដងថា មិនស្គាល់ទ្រង់(លូកា ២២:៦១)។ អ្នកដទៃប្រហែលជាមិនយល់ពីអារម្មណ៍របស់អ្នកដែលត្រូវគេធ្វើបាបទេ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ណាស់។ ពេលយើងឃើញអ្នកដទៃកំពុងត្រូវគេធ្វើបាប យើងអាចសូមឲ្យទ្រង់ជួយ ឲ្យយើងមានចិត្តក្លាហាន ក្នុងការនិយាយការពារពួកគេ។-Randy…
Read article