ការដើរជាមួយព្រះអម្ចាស់
មានពេលមួយ ខ្ញុំបានទទួលកូនសៀវភៅមួយក្បាល ពីមិត្តភក្តិខ្ញុំម្នាក់ ដែលមានចំណងជើងថា “ការចែកចាយរឿង អំពីទំនាក់ទំនង ដែលមានរយៈពេល៨៦ឆ្នាំ ជាមួយព្រះអម្ចាស់”។ ក្នុងកូនសៀវភៅនេះ លោកអាល អេកខេនហេល(Al Ackenheil) បានកត់សំគាល់អំពីបុគ្គលដែលជាគន្លឹះដ៏សំខាន់ និងអំពីព្រឹត្តិការណ៍ទាំងឡាយ ក្នុងការធ្វើដំណើរខាងសេចក្តីជំនឿរបស់គាត់ អស់រយៈពេលជិត៩ទសវត្សរ៍។ កាលនោះ គាត់បានទន្ទេញខគម្ពីរ ជួបប្រជុំជាមួយអ្នកដទៃ ដើម្បីអធិស្ឋាន ប្រាប់អ្នកជិតខាងគាត់ អំពីព្រះយេស៊ូវ ដែលការទាំងអស់នេះហាក់ដូចជា សកម្មភាពធម្មតាទេ តែវាបានក្លាយជាចំណុចរបត់ ដែលបានផ្លាស់ប្តូរទិសដៅនៃជីវិតគាត់។ ខ្ញុំមានអំណរណាស់ ដែលបានអានអំពីរបៀបដែលព្រះហស្តព្រះបានដឹកនាំ និងលើកទឹកចិត្តលោកអាល។ បទគម្ពីរទំនុកដំកើង ៣៧:២៣ បានចែងថា “គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ”(ទំនុកដំកើង ៣៧:២៣)។ បទគម្ពីរទំនុកដំកើង ក្នុងជំពូកនេះ ក៏បានបន្តរៀបរាប់ ដោយនិយាយ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការថែរក្សាអ្នក ដែលចង់ដើរជាមួយទ្រង់។ គឺដូចមានសេចក្តីចែងថា “ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ”(ខ.៣១)។ យើងម្នាក់ៗសុទ្ធតែអាចកត់ត្រា អំពីការដឹកនាំរបស់ព្រះ និងភាពស្មោះត្រង់របស់ទ្រង់ ដោយឆ្លុះបញ្ចាំង អំពីការដឹកនាំរបស់ទ្រង់ ដោយប្រើមនុស្ស ទីកន្លែង និងបទពិសោធន៍…
Read article