July 27, 2017

You are here:
ពិនិត្យមើលសុខភាពខាងវិញ្ញាណ

ជារៀង​រាល់​ឆ្នាំ ខ្ញុំ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខ​ភាព។ ទោះ​ខ្ញុំ​មាន​អារម្មណ៍​មាន​សុខ​ភាព​ល្អ ហើយ​មិន​មាន​បញ្ហា​ខុស​ភាព​អ្វី​ក៏​ដោយ ខ្ញុំ​ដឹង​ថា ការ​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​ទៀតទាត់ មាន​សារៈ​សំខាន់ ព្រោះ​វា​អាច​ស្វែង​រក​បញ្ហា​សុខ​ភាព​ដែល​បាន​លាក់​ខ្លួន ហើយ​អាច​វិវត្តន៍​ទៅជា​ជម្ងឺ​ធ្ងន់​ធ្ងរ បើ​យើង​មិន​បាន​រក​មើល​វា​ទេ​នេះ។ ខ្ញុំ​ដឹង​ថា ការ​អនុញ្ញាត​ឲ្យ​វេជ្ជ​បណ្ឌិត​របស់​ខ្ញុំ រក​មើល និង​ព្យាបាល​បញ្ហា​សុខ​ភាព​ដែល​លាក់​ខ្លួន អាច​នាំ​ឲ្យ​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ក្នុង​រយៈ​ពេល​វែង។ ជា​ការ​ពិត​ណាស់ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​យល់​ថា គាត់​ត្រូវ​ការ​ឲ្យ​ព្រះ​ពិនិត្យ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ឆែក​ពិនិត្យ​មើល​អំពើ​បាប​ដែល​បាន​លាក់​ខ្លួន យ៉ាង​ដូច​នេះ​ថា​ “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង … សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ ហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់កល្ប​ជានិច្ច”(ទំនុកដំកើង  ១៣៩:២៣-២៤)។ គាត់​បាន​ឈប់​បង្អង់ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់ ធ្វើ​ការ​ពិនិត្យ​មើល​ចិត្ត និង​វិញ្ញាណ​គាត់ ទាំង​ស្រុង ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ដោយ​គាត់​ចុះ​ចូល​ចំពោះ​ផ្លូវ​ដ៏​សុច​រិត​របស់​ព្រះ ដែល​នឹង​ជួយ​ឲ្យ​គាត់​មាន​ខុស​ភាព​ល្អ​ខាង​វិញ្ញាណ។ ដូច​នេះ ពេល​នោះ ជា​ពេល​ពិនិត្យ​មើល​សុខ​​ភាព​ខាង​វិញ្ញាណ ទោះ​បី​ជា​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​បញ្ហាសុខ​​ភាព​ខាង​វិញ្ញាណ​ក៏​ដោយ។ មាន​តែ​ព្រះ​ទេ ​ដែល​ជ្រាប​ច្បាស់ អំពី​ស្ថាន​ភាព​ដ៏​ពិត នៃ​ចិត្ត​របស់​អ្នក ហើយ​មាន​តែ​ទ្រង់​ទេ ដែល​អាច​អត់​ទោស​បាប​ ប្រោស​ឲ្យ​ជា និង​ដឹក​នាំ​យើង ឆ្ពោះ​ទៅ​រក​ជីវិត​ដែល​ស្អាត​ល្អ និង​អនាគត​ដែល​បង្កើត​ផល​ជា​បរិបូរ។-Joe Stowell

Read article