ភាពរញេរញៃខាងវិញ្ញាណរបស់នរណា?
មានពេលមួយ ខ្ញុំបានដើររើសសម្បកដប នៅឆ្នេរសមុទ្រ ហើយបោះចូលទៅក្នុងធុងសំរាម ដែលនៅចម្ងាយប្រហែល៦ម៉ែត្រ។ ខ្ញុំរើសបណ្តើររអ៊ូដាក់លោកចេយ(Jay) បណ្តើរថា “ធុងសំរាមនៅក្បែរហ្នឹងសោះ ហេតុអ្វីពួកគេមិនព្រមដើរទៅបោះសំរាមចូលក្នុងធុងអញ្ចឹង? តើការធ្វើឲ្យឆ្នេរសមុទ្រមានភាពរាយប៉ាយ សម្រាប់អ្នកដទៃ ធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ល្អឡើងចំពោះខ្លួនឯងឬ? ខ្ញុំសង្ឃឹមថា អ្នកចោលសំរាមនោះ សុទ្ធតែជាភ្ញៀវទេសចរណ៍។ ខ្ញុំមិនចង់គិតថា ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ កំពុងប្រព្រឹត្តចំពោះឆ្នេរសមុទ្ររបស់ខ្លួន ដោយគ្មានការគោរពយ៉ាងដូចនេះទេ”។ នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានអានចំសេចក្តីអធិស្ឋាន ដែលខ្ញុំបានសរសេរកាលពីប៉ុន្មានឆ្នាំមុន អំពីការកាត់ទោសអ្នកដទៃ។ សេចក្តីអធិស្ឋាននោះបានរំឭកខ្ញុំថា ខ្ញុំបានធ្វើខុសហើយ ដែលបានមានអំណួត នៅក្នុងការជួយសម្អាតភាពរាយប៉ាយដែលអ្នកដទៃបានបង្ករយ៉ាងដូចនេះ។ តាមពិត ខ្ញុំបានបង្ករភាពរាយប៉ាយជាច្រើន តែខ្ញុំគ្រាន់តែមិនបានចាប់អារម្មណ៍ ជាពិសេស នៅក្នុងជីវិតខាងវិញ្ញាណ។ ខ្ញុំច្រើនតែឆាប់អះអាងថា ខ្ញុំមិនអាចធ្វើឲ្យជីវិតខ្លួនឯងមានសណ្តាប់ធ្នាប់ គឺដោយសារតែអ្នកដទៃធ្វើឲ្យជីវិតខ្ញុំមានភាពរញេរញៃ។ ហើយខ្ញុំក៏ឆាប់សន្និដ្ឋានថា “សំរាម” ដែលកំពុងជះក្លិនជុំវិញខ្លួនខ្ញុំ ជារបស់អ្នកដទៃ ជាជាងថា វាជារបស់ខ្ញុំ។ ប៉ុន្តែ នេះមិនមែនជាការពិតទេ។ គ្មានអ្វីដែលនៅក្រៅខ្លួនខ្ញុំ អាចថ្កោលទោស ឬធ្វើឲ្យខ្លួនខ្ញុំក៏ខ្វក់ឡើយ តែគឺមានតែអ្វីដែលនៅខាងក្នុងខ្លួនខ្ញុំប៉ុណ្ណោះ ដែលធ្វើឲ្យស្មោកគ្រោក និងគ្មានសណ្តាប់ធ្នាប់(ម៉ាថាយ ១៥:១៩-២០)។ ធាតុពិតនៃសំរាម គឺជាអាកប្បកិរិយា ដែលនាំឲ្យខ្ញុំតម្រង់ច្រមុះ ទៅតាមហឹតអំពើបាបរបស់អ្នកដទៃ…
Read article