ព្រះទ្រង់បន្តកែប្រែវិញ្ញាណថ្មីឡើងជានិច្ច
អ្នកស្រីយុននី លេហ្វេវរេ(Yoni Lefevre) ដែលជាសិល្បៈករជនជាតិហូឡង់ បានបង្កើតគម្រោងមួយ មានឈ្មោះថា “អំណាចពណ៌ប្រផេះ” ដើម្បីបង្ហាញអំពីភាពក្លៀវក្លា នៃជំនាន់មនុស្សចាស់ ក្នុងប្រទេសហូឡង់។ គាត់បានសុំឲ្យក្មេងសិស្សសាលាក្នុងតំបន់ គូរូបយាយតារបស់ខ្លួន។ អ្នកស្រីលេហ្វេវរេ ចង់បង្ហាញអំពី “ទស្សនៈដ៏ស្មោះត្រង់ និងបរិសុទ្ធ” អំពីមនុស្សចាស់ ហើយគាត់ជឿថា ក្មេងៗអាចបង្ហាញនូវទស្សនៈដ៏ស្មោះត្រង់ និងបរិសុទ្ធនេះបាន តាមរយៈការគូរូបជីដូនជីតារបស់ខ្លួន។ គំនូរបស់ក្មេងៗបានឆ្លុះបញ្ចាំង អំពីទស្សនៈថ្មីៗ និងរស់រវើក អំពីសាច់ញាតិរបស់ខ្លួនដែលមានវ័យចំណាស់ ដូចជា ការគូរូបជីដូន ឬជីតាកំពុងលេងកីឡាវាយកូនបាល់តិន្នីស ធ្វើការក្នុងច្បារដំណាំ គូគំនូ ។ល។ នៅប្រទេសអ៊ីស្រាអែល កាលពីសម័យបុរាណ ពេលលោកកាលែបនៅក្មេង គាត់បានលួចចូលទៅក្នុងទឹកដីសន្យា ដើម្បីស៊ើបការ មុនពេលពួកអ៊ីស្រាអែលចូលកាន់កាប់។ លោកកាលែបជឿថា ព្រះនឹងជួយជនជាតិគាត់ ឲ្យវាយឈ្នះសាសន៍កាណាន តែពួកស៊ើបការដទៃទៀតមានគំនិតផ្ទុយពីគាត់(យ៉ូស្វេ ១៤:៨)។ ដោយសារក្តីជំនឿរបស់លោកកាលែប ព្រះទ្រង់ក៏បានរក្សាជីវិតគាត់ ដោយការអស្ចារ្យ ឲ្យគាត់រស់នៅបាន៤៥ឆ្នាំទៀត ដើម្បីឲ្យគាត់បានរួចជីវិត ក្នុងការវិលវល់ ក្នុងវាលរហោស្ថាន ហើយចូលទឹកដីសន្យា។ ដល់ពេលដែលត្រូវចូលទឹកដីកាណាន លោកកាលែបមានអាយុ៨៥ឆ្នាំហើយ។ ពេលនោះគាត់និយាយថា “សព្វថ្ងៃនេះខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ…
Read article