ពូកែចាប់កំហុស
ពេលខ្ញុំអានកាសែត ឬទស្សនាវដ្តីម្តងៗ ខ្ញុំច្រើនតែកត់សំគាល់ឃើញ គេសរសេរខុសវេយ្យករណ៍ ឬខុសអក្ខរាវិរុទ្ធ។ ខ្ញុំមិនព្យាយាមចាប់កំហុសអ្នកសរសេរនោះទេ តែយើងងាយនឹងមើលឃើញគេសរសេរខុសជាញឹកញាប់។ ពេលនោះ ខ្ញុំក៏បានឆ្លើយតប ដោយរិះគន់ការសែត និងអ្នកដែលបោះពុម្ភផ្សាយថា “ហេតុអ្វីបានជាគេមិនប្រើកម្មវិធី ពិនិត្យអក្ខរាវិរុទ្ធ ឬជួលអ្នកពិនិត្យអក្ខរាវិរុទ្ធ?” អ្នកប្រហែលជាមានបទពិសោធន៍ស្រដៀងនឹងខ្ញុំដែរ នៅក្នុងមុខជំនាញរបស់អ្នក។ ជាញឹកញាប់ ពេលដែលយើងកាន់តែមានការយល់ដឹង ក្នុងផ្នែកអ្វីមួយកាន់តែច្បាស់ នោះយើងហាក់ដូចជាកាន់តែងាយរកឃើញកំហុស នៅក្នុងផ្នែកនោះ។ ការនេះក៏អាចជះផលអាក្រក់មកលើទំនាក់ទំនង របស់យើងជាមួយអ្នកដទៃផងដែរ។ ប៉ុន្តែ បទគម្ពីរភីលីព ១:៩ បានប្រាប់យើងឲ្យមានការឆ្លើយតបខុសពីនេះ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង ឲ្យមានសេចក្តីស្រឡាញ់ ចម្រើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។ ព្រះទ្រង់មានផែនការឲ្យយើងមានក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ពេលយើងបានដឹង និងបានយល់កាន់តែច្រើន។ យើងមិនគួរបង្កើតឲ្យមានវិញ្ញាណដែលពូកែរិះគន់ ហើយធ្វើពុតជា មិនចាប់អារម្មណ៍ ឬមិនខ្វល់ពីអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ ពេលយើងដឹងអំពីអ្នកដទៃកាន់តែច្រើន យើងក៏គួរតែអាណិតគេកាន់តែខ្លាំងផងដែរ។ និយាយរួម យើងត្រូវជំនួសការរិះគន់ ដោយសេចក្តីអាណិតវិញ។ ព្រះអម្ចាស់មិនបានត្រាសហៅយើង ឲ្យធ្វើជាអ្នកតាមចាប់កំហុសអ្នកដទៃឡើយ ផ្ទុយទៅវិញ ទ្រង់បានហៅយើងឲ្យ “ពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះ”(ខ.១១)។ ពេលព្រះអម្ចាស់បំពេញចិត្តយើង ដោយក្តីស្រឡាញ់ យើងអាចមើលរំលងកំហុសអ្នកដទៃ…
Read article