August 31, 2017

You are here:
ចូរកុំពន្យាពេល

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ចែក​ចាយ​ដល់​បង​ប្អូន​សាច់​ឆ្ងាយ​ម្នាក់ អំពី​ព្រះ​សង្រ្គោះ​មួយ​អង្គ ដែល​យើង​ម្នាក់​ៗ​ត្រូវ​ការ។ ពេល​គាត់​មក​លេង​ខ្ញុំ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ម្តង​ទៀត ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ គាត់​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា គាត់​ចង់​ទទួល​ជឿព្រះយេស៊ូវ ហើយ​ចង់​ទៅ​ព្រះវិហារ តែ​ត្រូវ​រង់​ចាំ​សិន។ គាត់​ថា គាត់​កំពុង​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំនឿ​ផ្សេង​ៗ។ បើ​គាត់​មិន​ផ្លាស់​ទីលំ​នៅ​ជា​មុន​សិន​ទេ នោះ​គាត់​មិន​អាច​ជឿ​ព្រះ​យេស៊ូវ​បាន​ទេ។ គាត់​ក៏​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ការ​ធ្វើ​ទុក្ខ​បៀត​បៀន ការ​សើច​ចម្អក និង​ការ​ទទួល​រង​សំពាធ​ពី​មិត្ត​ភក្តិ ដែល​គាត់​បាន​យក​ជា​សេស ដើម្បី​ពន្យា​ពេល​ការ​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ។ ការ​ភ័យ​ខ្លាច​របស់​គាត់​មាន​ហេតុ​ផល តែ​ខ្ញុំ​បាន​បញ្ជាក់​គាត់ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ព្រះ​ទ្រង់​នឹង​មិន​ដែល​បោះ​បង់​ចោល​គាត់​ឡើយ។ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ កុំ​ឲ្យ​ពន្យា​ពេល​ឡើយ តែ​ឲ្យ​ទទួល​ជឿ​ព្រះ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ ការ​ថែ​រក្សា និង​ការពារ​ពី​ទ្រង់។ គាត់​ក៏​ឈប់​ប្រកែក​ទៀត ហើយ​ក៏​បាន​ទទួល​ស្គាល់​ថា គាត់​ត្រូវ​ការ​ការ​អត់​ទោស​បាប​របស់​ព្រះយេស៊ូវ បាន​ជា​គាត់​ទទួល​ទ្រង់​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្រ្គោះ​ផ្ទាល់​ខ្លួន​តែ​ម្តង។ ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​គេ​ឲ្យ​ដើរ​តាម​ទ្រង់ ក៏​មាន​អ្នក​យក​លេស​មិន​ព្រម​ដើរ​តាម​ទ្រង់​ផង​ដែរ ដោយ​ពួក​គេ​សុទ្ធ​តែ​ជាប់​រវល់​តែ​នឹង​ការ​ខ្វល់​ខ្វាយ​នៃ​លោកិយ​នេះ​ប៉ុណ្ណោះ(លូកា ៩:៥៩-៦២)។ ព្រះ​អម្ចាស់​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា  អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ។ ការ​ឆ្លើយ​តប​នេះ(ខ.៦០-៦២)​ បាន​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​យក​លេស ឬ​លើក​ហេតុ​ផល​មិន​ព្រម​ដើរ​តាម​ទ្រង់​ឡើយ ព្រោះ​វានឹង​ធ្វើ​ឲ្យ​យើង​បាត់​ឱកាស​ទទួល​ការ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ដែល​ជា​សេចក្តី​សង្រ្គោះ​ដល់​វិញ្ញាណ​យើង។ តើ​អ្នក​បាន​ឮ​ព្រះ​ទ្រង់​ត្រាស​ហៅ​អ្នក ឲ្យ​ថ្វាយ​ជីវិត​ដាច់​ដល់​ទ្រង់​ឬទេ? ចូរ​កុំ​ពន្យា​ពេល​ឡើយ។  “មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ …

Read article