September 1, 2017

You are here:
អាយុមិនមែនជាបញ្ហា

បន្ទាប់​ពី​លោក​ដេវ បូមិន(Dave Bowman) បាន​ធ្វើ​ជាម្ចាស់​គ្លី​និក​ព្យា​បាល​ធ្មេញ និង​បាន​ធ្វើ​ការ​នៅ​ទីនោះ អស់​រយៈ​ពេល​៥០​ឆ្នាំ​មក គាត់​ក៏​បាន​រៀប​គម្រោង​ចូល​និវត្តន៍ ហើយ​រស់​នៅ​តាម​សម្រួល។ ពេល​ដែល​គាត់​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម ហើយ​ត្រូវ​វៈ​កាត់​បេះ​ដូង គាត់​ក៏​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​តែ​ម្តង។ ប៉ុន្តែ ពេល​គាត់​បាន​ទទួល​ពត៌​មាន​ថា មាន​យុវជន​មួយ​ក្រុម ដែល​ជា​ជន​ភាស​ខ្លួន មក​ពី​ប្រទេស​ស៊ូដង់ កំពុង​ត្រូវ​ការ​ជំនួយ គាត់​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដល់​ការ​រស់​នៅ ដល់​យុវ​ជន​ទាំង​នោះ។ គាត់​បាន​ស្ម័គ្រ​ចិត្ត​ផ្តល់​ជំនួយ​ដល់​យុវ​ជន​ទាំង​ប្រាំនាក់។ ពេល​លោក​ដេវ​ស្វែង​យល់​បន្ថែម​ អំពី​យុវ​ជន​ស៊ូដង់​ទាំង​នេះ គាត់​ក៏​បាន​ដឹង​ថា​ ពួក​គេ​មិន​ដែល​ធ្លាប់​បាន​ទៅ​ជួប​គ្រូពេទ្យ ឬ​ទៅ​ពេទ្យ​ធ្មេញ​ឡើយ។ ក្រោយ​មក ថ្ងៃ​មួយ នៅ​ព្រះ​វិហារ មាន​មនុស្ស​ម្នាក់​បាន​លើក​ខ​គម្ពីរ​មួយ ដែល​ចែង​ថា “បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីករាយ​ជា​មួយ​ដែរ”(១កូរិនថូស ១២:២៦)។ ខ​គម្ពីរ​មួយ​នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​គាត់​ជា​និច្ច។ យុវ​ជន​ស៊ូដង់​ទាំង​នេះ ជា​គ្រីស្ទ​បរិស័ទ ដែល​កំពុង​ជួប​ការ​លំបាក ដោយ​សារ​ពួក​គេ​ខ្វះ​ការ​ថែរ​ទាំ​សុខ​ភាព ហើយ​លោក​ដេវ​ក៏​បាន​ដឹង​ថា ព្រះ​កំពុង​ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ជួយ​ពួក​គេ។ តើ​គាត់​ជួយ​ពួក​គេ​ដោយ​របៀប​ណា? ទោះ​ជា​គាត់​មាន​វ័យ​ចាស់ ហើយ​មាន​ខុស​ភាព​មិន​ល្អ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ចាប់​ផ្តើម​ស្វែង​រក​ឱកាស​សាង​សង់​មណ្ឌល​សុខ​ភាព​មួយ នៅ​ប្រទេស​ស៊ូដង់។ ព្រះ​ទ្រង់​ក៏​បាន​ប្រមូល​មនុស្ស និង​ធន​ធាន​បន្តិច​ម្តង​ៗ ហើយ​ក្នុង​ឆ្នាំ​២០០៨ ​មន្ទីរ​ពេទ្យ​អនុស្សាវរីយ៍​គ្រីស្ទ​បរិស័ទ​មួយ​កន្លែង បាន​បើក​ទ្វារ​ទទួល​អ្នក​ជម្ងឺ នៅ​ប្រទេស​ស៊ូដង់។…

Read article