September 2, 2017

You are here:
អ្វីដែលមិនត្រូវសាងសង់

មាន​ជាង​សំណង់​ពីរ​នាក់​កំពុង​សង់​អគារ​មួយ។ គេ​ក៏​បាន​សួរ​ថា ពួកគេ​កំពុង​សាង​សង់​អ្វី? អ្នក​ទីមួយ​បាន​ឆ្លើយ​ថា គាត់​កំពុង​សង់​យាន្ត​ដ្ឋាន។ រីឯ​អ្នក​ទីពីរ​វិញ គាត់​ប្រាប់​គេ​ថា គាត់​កំពុង​សង់​ព្រះវិហារ​ធំ។ ស្អែក​ឡើង គេ​ឃើញ​មាន​តែ​ជាង​ម្នាក់​ប៉ុណ្ណោះ កំពុង​រៀប​ឥដ្ឋ។ ពេល​គេ​សួរ​គាត់​ថា ជាង​ម្នាក់​ទៀត​បាត់​ទៅ​ណា​ហើយ គាត់​ឆ្លើយ​ថា “អូហ៍ គេ​បាន​ដេញ​គាត់​ចោល​ហើយ។ ព្រោះ​គាត់​ចេះ​តែ​ទទូច​ចង់​សាង​សង់​ព្រះ​វិហារ​ធំ ជា​ជាង​សង់​យាន្ត​ដ្ឋាន”។ មាន​រឿង​មួយ​ទៀត ដែល​បាន​កើត​ឡើង​ស្រដៀង​នឹង​រឿង​នេះ​ផង​ដែរ។ នៅ​ការ​ដ្ឋាន​សាង​សង់​ប៉ម​បាបិល នៅ​សម័យ​បុរាណ មាន​មនុស្ស​មួយ​ក្រុម​បាន​សម្រេច​ចិត្ត​សាង​សង់​ទីក្រុង និង​ប៉ម​មួយ ដែល​នឹង​ខ្ពស់​ដល់​មេឃ ហើយ​បង្រួប​បង្រួម​លោកិយ​របស់​ពួក​គេ(លោកុប្បត្តិ ១១:៤)។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ចង់​ឲ្យ​ពួក​គេ​សម្រេច​ផែន​ការ​ដ៏​ធំរបស់​ខ្លួន ដែល​មាន​ភាព​អាត្មា​និយម ដែល​ផ្អែក​ទៅលើ​គំនិត​ដែល​យល់​ថា ពួក​គេ​នឹង​បានឡើង​ខ្ពស់​ស្មើ​នឹង​ព្រះ       ហើយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះឡើយ។ ដូច​នេះ ទ្រង់​ក៏​បាន​យាង​ចុះ​មក​បញ្ឈប់​គម្រោង​របស់​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ញែក​គ្នា “នៅ​ទូទំាង​ពិភព​លោក” ហើយ​ឲ្យ​ពួក​គេ​មាន​ភាសា​ខុស​ៗ​គ្នា(ខ.៨-៩)។ ព្រះ​ទ្រង់​ជ្រាប​ថា ពួក​គេ​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ឡើយ បាន​ជា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​ពួក​គេ​ដឹង​ថា ទ្រង់​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​របស់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​បើក​បង្ហាញ​ផែន​ការ​ទ្រង់ ដល់​ពួក​គេ តាម​រយៈ​លោក​អ័ប្រាហាំ(១២:១-៣)។ តាម​រយៈ​ជំនឿ​របស់​លោក​អ័ប្រាហាំ និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់ ទ្រង់​បាន​បង្ហាញ​លោកិយ អំពី​របៀប​ស្វែង​រក​ទីក្រុង​ដែល “ព្រះ​ទ្រង់​ជា​អ្នក​រចនា​ប្លង់ និង​ជា​អ្នក​សាង​សង់”(ហេព្រើរ ១១:៨-១០)។ ជំនឿ​របស់​យើង​មិន​រីក​ចម្រើន ដោយ​សារ​ក្តី​ស្រមៃ ឬ​ដំណោះ​ស្រាយ​របស់​យើង​ឡើយ។…

Read article