September 11, 2017

You are here:
ក្នុងសួនច្បារនោះ

បុព្វ​បុរស​របស់​ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​ជន​ជាតិ​ស្បែក​សរ ដែល​មក​តាំង​ទី​លំ​នៅ​មុន​គេ នៅ​ក្នុង​ទឹក​ដី​មីឈី​ហ្គិន។ ពួក​គេ​បាន​កាប់​ឆ្កា​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ចំការ ហើយ​ក៏​បាន​បង្កើត​ច្បារ​ដំណាំ​ធ្វើ​ជា​អាហារ សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​សម័យ​នោះ។  ការ​ប្រកប​របរ​កសិកម្ម​នេះ បាន​ផ្ទេរ​មក​អ្នក​ជំនាន់​ក្រោយ។ ឪពុក​ខ្ញុំ​បាន​ធំធាត់​ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​មីឈិ​ហ្គិន ហើយ​គាត់​ក៏​ចូល​ចិត្ត​ដាំ​ដំណាំ​ផង​ដែរ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ និង​ចូល​ចិត្ត​ក្លឹន​របស់​ដី​ដែល​មាន​ជីជាតិ​។ កាល​ពី​មុន ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ​ដែល​ចេញ​ផ្កា​ដ៏​ស្រស់​ស្អាត និង​ថែរ​ទំា​ដើម​ផ្កា​កូលាប ​ដែល​ជួយ​ឲ្យ​ទី​ធ្លា​ផ្ទះ​ខ្ញុំ មាន​សោភ័ណ្ឌ​ភាព​ល្អ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បើ​សិន​ជា​គ្មាន​រុក្ខ​ជាតិ​ចង្រៃ​ដុះ​ក្នុង​ដី​ខ្ញុំ​ទេ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ ពេល​ដែល​ខ្ញុំ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​សម្អាត​រុក្ខ​ជាតិ​ចង្រៃ​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សួន​ច្បារ​អេដែន ដែល​ធ្លាប់​ធ្វើ​ជា​សួន​ច្បារ​ដ៏​ល្អ​ឥត​ខ្ចោះ មុន​ពេល​អ័ដាំម និង​នាង​អេវ៉ា មិន​ស្តាប់​បង្គាប់ព្រះ ហើយ​បន្លា និង​អញ្ចាញ​ក៏​បាន​នាំ​ឲ្យ​មាន​ការ​ពិបាក​ដល់​អ្នក​ទាំង​ពីរ និង​កសិករ​ម្នាក់​ៗ ចាប់​តាំង​ពី​ពេល​នោះ​មក​(លោកុប្បត្តិ ៣:១៧-១៨)។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​សួន​ច្បារ​មួយ​ទៀត គឺ​សួន​ច្បារ​គែត​សេម៉ានី ដែល​នៅ​ទីនោះ ព្រះ​គ្រីស្ទ​ទ្រង់​មាន​ការ​ពិបាក​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ទូល​អង្វរ​ដល់​ព្រះវរ​បិតា ឲ្យ​ស្វែង​រក​ផ្លូវ​ផ្សេង​ទៀត ដើម្បី​លោះ​អំពើ​បាប ដែល​បាន​ចាប់​ផ្តើម​មាន​តាំង​ពី​សម័យ​សួន​ច្បារ​អេដែន។ នៅ​សួន​ច្បារ​គែត​សេម៉ានី ព្រះយេស៊ូវ​ក៏​បាន​ចុះ​ចូល នឹង​ព្រះ​ទ័យ​ព្រះ​វរ​បិតា ដោយ​ព្រះ​បន្ទូល​ថា “សូម​តាម​ព្រះ​ហឫ​ទ័យ​ទ្រង់​ចុះ” ដែល​នេះ​ជា​ពាក្យ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ​វរ​បិតា​ទាំង​ស្រុង នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​វេទនា​ដ៏​ធំ(ម៉ាថាយ ២៦:៤២)។ ដោយ​សារ​ព្រះ​យេស៊ូវ​បាន​ចុះ​ចូល​ព្រះ​ទ័យ​ព្រះ​វរ​បិតា ក្នុង​សួន​ច្បារ​គែត​សេម៉ានី នោះ​យើង​អាច​ច្រូត​កាត់​ផល នៃ​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ទ្រង់…

Read article