September 12, 2017

You are here:
សត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា

ជាច្រើន​ឆ្នាំ​កន្លង​មក ខារ៉ូលីន(Carolyn) ភរិយា​របស់​ខ្ញុំ បាន​ចំណាយ​ពេល​បោះ​ជំរុំ​ជា​មួយ​ខ្ញុំ​ពីរបី​ថ្ងៃ នៅ​តាម​ចង្កេះ​ភ្នំ រេនា ក្នុង​រដ្ឋ​វ៉ាស៊ីនតុន។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ពេល​យើង​វិល​ត្រឡប់​មក​កន្លែង​បោះ​ជំរុំ​យើង​វិញ យើង​ក៏​បាន​ឃើញ​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ពី​ក្បាល កំពុង​ឈ្លោះ​គ្នា ដោយ​ទះ​ស្លឹក​ត្រចៀក​គ្នា​ទៅ​វិញ​ទៅ​មក នៅ​កណ្តាល​វាល​ស្មៅ។ យើង​ក៏​បាន​នៅ​មើល​ពួក​វា​ប្រយុទ្ធ​គ្នា​ ពី​ចម្ងាយ។​ មាន​អ្នក​ដើរ​ព្រៃ​ម្នាក់ នៅ​ក្បែរ​នោះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ពួក​វា​ឈ្លោះ​គ្នា។ គាត់​ក៏​បាន​ប្រាប់​ថា “គឺម​ក​ពី​ខ្លា​ឃ្មំ​ញី​មួយ​ក្បាល”។ ខ្ញុំ​ក៏​សួរ​ថា “ខ្លា​ឃ្មំ​ញី​នោះ​នៅ​ឯ​ណា?” គាត់​ឆ្លើយ​ទាំង​សើច​ក្អឹក​ៗ​ថា “អូហ៍ វា​ទៅ​បាត់​២០​នាទី​ហើយ”។ ដូច​នេះ ខ្ញុំ​ក៏​បាន​សន្និ​ដ្ឋាន​ថា ជម្លោះ​រវាង​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ទាំង​ពីរ មិន​មែន​ដោយ​សារ​មេ​ខ្លា​ឃ្មំ​ទេ ត្រង់​ចំណុច​នេះ ​គឺ​មក​ពី​ពួក​វា​ចង់​ប្រកួត ឲ្យ​ដឹង​ថា មួយ​ណា​ខ្លាំង​ជាង។ ការ​ប្រយុទ្ធ​ភាគ​ច្រើន មិន​មែន​ដើម្បី​គោល​នយោ​បាយ ឬ​គោល​ការណ៍ ឬ​ដើម្បី​រក​ខុស​ត្រូវ​ឡើយ តែ​គឺ​ដោយ​សារ​អំណួត ស្ទើរ​តែ​គ្រប់​ពេល។ អ្នក​ប្រាជ្ញ ដែល​និពន្ធ​បទ​គម្ពីរ​សុភា​សិត បាន​ជីក​ចំ​ឫស​នៃ​បញ្ហា​ទាំង​ឡាយ ពេល​ដែល​គាត់​សរសេរ​ថា “ផល​នៃ​សេចក្តី​ឆ្មើង​ឆ្មៃ(ឬអំណួត) នោះ​មាន​តែ​ការ​ទាស់ទែង​គ្នា​ប៉ុណ្ណោះ”​(១៣:១០)។ ជម្លោះ​ត្រូវ​បាន​ដុត​បញ្ឆេះ ដោយ​សារ​អំណួត ដែល​ចង់​ឲ្យ​គេ​គិត​ថា ខ្លួន​ត្រូវ ឬ​ចង់​ធ្វើ​អ្វី​ៗ​តាម​ចិត្ត​ខ្លួន​ឯង ឬ​មួយ​ចង់​ការពារ​មុខ​មាត់ ឬ​តម្លៃ​របស់​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​នៅ​ជាប់​នឹង​អ្នក​ដែល​ទទួល​ការ​អប់​រំ​បាន​ល្អ…

Read article