សង្រ្គាមដែលព្រះទ្រង់បានឈ្នះ
ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៤ ជាគំរប់ខួប១០០ឆ្នាំ នៃការចាប់ផ្តើម នៃសង្រ្គាមលោកលើកទី១។ ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស មានការពិភាក្សា និងភាពយន្តឯកសារជាច្រើន ត្រូវបានចាក់ផ្សាយអំពីការចាប់ផ្តើម នៃសង្រ្គាមដែលមានរយៈពេល៤ឆ្នាំនេះ។ សូម្បីតែក្នុងកម្មវិធីទូរទស្សន៍របស់លោក ស៊ែលហ្វ្រីជ(Selfridge) ដែលមានមូលដ្ឋាននៅក្នុងផ្សាទំនើបមួយ ក្នុងទីក្រុងឡុងដ៍ ក៏បានរាប់បញ្ចូលវីដេអូឯកសារមួយភាគ ស្តីអំពីសម័យឆ្នាំ១៩១៤ ដែលបានបង្ហាញអំពីបុគ្គលិកវ័យក្មេងជាច្រើន បានតម្រង់ជួរ ដើម្បីស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើល ការបង្ហាញចេញនូវការលះបង់អាត្មាខ្លួនឯង របស់យុវជនទាំងនោះ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ទាហានដែលខ្ញុំឃើញក្នុងវីដេអូឯកសារនោះ មានវ័យក្មេងណាស់ ពួកគេមានចិត្តអន្ទះសារចង់ចូលធ្វើទាហាន ប្រយុទ្ធនឹងពួកឈ្លានពាន ហើយមើលទៅមិនទំនងជាអាចគេចចេញ ពីការភ័យរន្ធត់ ក្នុងលានដ្ឋាន នៅសមរភូមិបានឡើយ។ ទោះបីជាព្រះយេស៊ូវមិនបានយាងទៅសមរភូមិប្រយុទ្ធនឹងខ្មាំងសត្រូវក្នុងលោកិយនេះក៏ដោយ ក៏ទ្រង់ពិតជាបានយាងទៅឈើឆ្កាង ដើម្បីប្រយុទ្ធឈ្នះខ្មាំងសត្រូវដ៏ធំបំផុត គឺអំពើបាប និងសេចក្តីស្លាប់។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្ត ហើយដើម្បីទទួលការសុគតដ៏រន្ធត់ ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប។ ហើយទ្រង់ថែមទាំងបានត្រៀមអត់ទោសបាប ឲ្យមនុស្សដែលបានវាយដំ និងឆ្កាងទ្រង់ផងដែរ(លូកា ២៣:៣៤)។ ទ្រង់បានឈ្នះសេចក្តីស្លាប់ ដោយសារការមានព្រះជន្មឡើងវិញ ហើយសព្វថ្ងៃនេះ យើងអាចធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ ជារៀងរហូត(យ៉ូហាន ៣:១៣-១៦)។ ការប្រារព្ធខួប និងការរំឭកជាប្រវត្តិសាស្រ្ត បានធ្វើឲ្យយើងនឹកចាំអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត…
Read article