ត្រីវិស័យរបស់ព្រះ
ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ នាវិក២៧នាក់ បានរួចជីវិតដោយសារត្រីវិស័យតូចៗរបស់ពួកគេ ពេលជួបគ្រោះភ័យ ក្នុងសមុទ្រចម្ងាយប្រហែល ៤៨២ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋខារ៉ូឡាញណាខាងជើង។ កាលនោះ លោកវ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែលជាអ្នកជំនួញតាមសមុទ្រដែលបានចូលនិវត្តន៍ កំពុងបម្រើការជាវិស្វករថ្នាក់ទៀប នៅលើកប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយនាវាមុជទឹករបស់អាឡឺម៉ង់បានផុសឡើងមកលើផ្ទៃទឹក ហើយក៏បានបាញ់សំដៅមកលើនាវានោះ។ កប៉ាល់នោះក៏បានត្រូវគ្រាប់ ឆាបឆេះ ហើយក៏បានចាប់ផ្តើមលិច។ លោកសេមេន៉ូវ និងនាវិករបស់គាត់ ក៏បាននាំគ្នាសម្រូតទូកសង្រ្គោះដែលបំពាក់ដោយត្រីវិស័យ ចុះមកលើផ្ទៃទឹក ហើយក៏បានប្រើត្រីវិស័យទាំងនោះ ដើម្បីនាំផ្លូវ ទៅរកកំពុងកប៉ាល់ ដែលនៅក្បែរឆ្នេរ។ បីថ្ងៃក្រោយមក ក្រុមនាវិកទាំងនេះត្រូវបានគេជួយសង្រ្គោះ។ យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭករាស្រ្តរបស់ព្រះថា ព្រះបន្ទូលព្រះ ជា “ត្រីវិស័យ” ដែលគេអាចទុកចិត្តបាន។ គាត់ក៏បានប្រៀបប្រដូចព្រះបន្ទូលទ្រង់ ទៅនឹងចង្កៀង។ នៅសម័យនោះ ចង្កៀង ដែលគេដុតនឹងប្រេងអូលីវ មានពន្លឺភ្លឺល្មម នឹងអាចឲ្យអ្នកដំណើរមើលឃើញផ្លូវ នៅពីមុខគាត់មួយជំហាន។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងយល់ថា ព្រះបន្ទូលព្រះ ជាចង្កៀង ដែលបញ្ចេញពន្លឺបំភ្លឺផ្លូវ ដល់អ្នកដែលដើរតាមព្រះ(ទំនុកដំកើង…
Read article