September 22, 2017

You are here:
សត្វត្រីដែលហែលចេញពីនុយ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​យ៉ាង​ស្ងប់​ស្ងាត់ នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ថ្លា​យង់ ក្នុង​បឹង​ភីយ៉ាត ដោយ​បោះ​ផ្លែ​សន្ទូច នៅ​ក្បែរ​កន្លែង​ដែល​មាន​សារ៉ាយ​ក្នុង​ទឹក​ច្រើន។ ខ្ញុំ​តាម​មើល​ត្រី​ធំ​មួយ​ក្បាល ជា​ប្រភេទ​ត្រី​មាត់​តូច កំពុង​អើត​ក្បាល​ចេញ​ពីគុម្ភ​សារ៉ាយ រក​មើល​ចំណី។ វា​ក៏​បាន​ហែល​សំដៅ​មក​រក​ជន្លេន នៅ​ចុង​ខ្សែ​សន្ទូច​របស់​ខ្ញុំ ដែល​កំពុង​ល្បួង​វា។ វា​ក៏​បាន​សម្លក់​សម្លឹង​នុយ​មួយ​នោះ ហើយ​ក៏​ហែល​ចូល​ទៅ​ក្នុង​សារ៉ាយ​វិញ។ វា​ក៏​បាន​ធ្វើ​ដូច​នេះ​ជា​ច្រើន​ដង​ទៀត ទាល់​តែ​វា​បាន​ឃើញ​ផ្លែ​សន្ទូច ទើប​វា​គ្រវីក​ន្ទុយ ហើយ​ចូល​ទៅ​ក្នុង​កន្លែង​លាក់​ខ្លួន​របស់​​វា​វិញ​បាត់ លែង​ចេញ​មក​ក្រៅ​ទៀត។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ល្បួង​របស់​សាតាំង ដែល​ប្រើ​នុយ​ជាប់​នឹង​ផ្លែ​សន្ទូច យោល​ចុះ​ឡើង​ពី​មុខ​យើង។ យើង​មើល​ទៅ​នុយ​នោះ​ដូច​ឆ្ងាញ់​ណាស់។ នុយ​នោះ​បាន​សន្យា​ថា យើង​នឹង​បាន​ស្កប់​ចិត្ត​មិន​ខាន។ តែ​សាតាំង​អាច​ប្រើ​អំណាច​របស់​វា​ត្រឹម​តែ​ប៉ុណ្ណេះ​ឯង។ វា​មិន​អាច​បង្ខំ​យើង ឲ្យ​ខាំ​ផ្លែ​សន្ទូច​នោះ​បាន​ឡើយ។ យើង​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ត្រូវ​ស៊ី​នុយ​នោះ​ឬ​ក៏​អត់។ ពេល​ដែល​យើង​បាន​ទទួល​ការ​ដាស់​តឿន​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ  ហើយ​សម្រេច​ចិត្ត​ថា  មិន​ស៊ី​នុយ  នោះ​សា​តាំវា​​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ឯង។ ម្យ៉ាង​ទៀត សាវ័ក​យ៉ាកុប​បាន​ប្រាប់​យើង ឲ្យ​រត់​ចេញ​ពី​វា​(៤:៧)។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ពី​សាវ័ក​ពេត្រុស ដែល​គាត់​ក៏​ធ្លាប់​ជួប​ការ​ល្បួង​ដ៏​ធំ​នោះ​ផង​ដែរ(ម៉ាថាយ ២៦:៣៣-៣៥)។ ពេល​គាត់​ជិត​ដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ គាត់​បាន​សរសេរ​ថា “ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ … ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន”(១ពេត្រុស ៥:៨-៩)។…

Read article