September 23, 2017

You are here:
គ្មានអ្វីគួរឲ្យឆ្ងល់ទេ!

តាំង​ពី​យូរ​ណាស់​មក​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​បុរស​ម្នាក់ ដែល​នាង​ទើប​តែ​ជួប។ នាង​ថា គាត់​សម​នឹង​ខ្ញុំ​ឥត​មាន​កន្លែង​ទាស់​ត្រង់​ណា។ នាង​បាន​រៀប​រាប់ អំពី​ភាព​សប្បុរស ដែល​មាន​នៅ​ក្នុង​កែវ​ភ្នែក នៅ​លើស្នាម​ញញឹម និង​ក្នុង​ចិត្ត​គាត់។ ពេល​ខ្ញុំ​ជួប​គាត់ ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​ការ​រៀប​រាប់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​គឺ​ជា​ស្វាមី​របស់​ខ្ញុំ ហើយ​ពិត​ណាស់ ខ្ញុំ​ស្រឡាញ់​គាត់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ! ក្នុង​បទ​ចម្រៀង​សាឡូម៉ូន កូន​ក្រមុំ​បាន​ថ្លែង​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។ នាង​បាន​ពិពណ៌​នា​ថា សេចក្តី​ស្រឡាញ់​របស់​គាត់ ល្អ​ជាង​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ក៏​មាន​ក្លិន​ក្រអូប​ជាង​ទឹក​អប់​ផង។ ឈ្មោះ​គាត់​ក៏​ពិរោះ ​លើស​អ្វី​ៗ​ក្នុង​លោក​នេះ។ ដូច​នេះ នាង​ក៏​បាន​សន្និដ្ឋាន​ថា នាង​ស្រឡាញ់​គាត់​ណាស់ គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ទេ។ តែ​មាន​ព្រះ​មួយ​អង្គ ដែល​ប្រសើរ​ជាង​មនុស្ស​ជា​ទី​ស្រឡាញ់​​ទាំង​អស់​​ៗ ដែល​មាន​ក្នុង​លោកិយនេះ។ ក្តី​ស្រឡាញ់​ទ្រង់​ក៏​ប្រសើរ​ជាង​ស្រាទំពាំង​បាយ​ជូរ។ ក្តី​ស្រឡាញ់​ទ្រង់​បាន​ចម្អែត​គ្រប់​ទាំង​សេចក្តី​ត្រូវ​ការ​។ “ក្លិន​ក្រអូប”របស់​ទ្រង់ ​ក៏​ល្អ​លើស​ក្លិន​ទឹក​អប់​ទាំង​អស់ ព្រោះ​ពេល​ដែល​ទ្រង់​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​យើង​រាល់​គ្នា ការលះ​បង់​របស់​ទ្រង់​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ជា​ទី​គាប់​ព្រះ​ទ័យ​ដល់​ព្រះ(អេភេសូរ ៥:២)។ ព្រះ​នាម​ទ្រង់​ក៏​ខ្ពស់ លើស​អស់​ទាំង​នាម(ភីលីព ២:៩)។ ហេតុ​នេះ​ហើយ ​បាន​ជា​យើង​ស្រឡាញ់​ទ្រង់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់ ដែល​បាន​ស្រឡាញ់​ព្រះ​យេស៊ូវ។ យើង​មាន​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត ដែល​បាន​ស្រឡាញ់​ទ្រង់។ តើ​យើង​បាន​ចំណាយ​ពេល​ទូល​ប្រាប់​ទ្រង់​ថា យើង​ស្រឡាញ់​ទ្រង់​ហើយ​ឬ​នៅ? តើ​យើង​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់…

Read article