ប្រយោជន៍របស់បរាជ័យ
អ្នកស្រីដារ៉ា តូរេស(Dara Torres) ជាកីឡាករហែលទឹករបស់អាមេរិក ដែលមានអាជីពដ៏គួរឲ្យកត់សំគាល់ ដោយគាត់បានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក៥លើក ចាប់ពីឆ្នាំ ១៩៨៤ ដល់ ឆ្នាំ ២០០៨។ ក្នុងដំណាក់កាលបន្ទាប់ ក្នុងអាជីពរបស់អ្នកស្រីតូរេស គាត់បានបំបែកឯកត្តកម្មរបស់អាមេរិក ក្នុងការហែលសេរី ចម្ងាយ៥០ម៉ែត្រ បន្ទាប់ពីគាត់បានកំណត់ឯកត្តកម្មនេះ បាន២៥ឆ្នាំ។ គាត់មិនតែងតែបានមេដាយ សម្រាប់ការបំបែកឯកត្តកម្មទាំងនោះឡើយ។ អ្នកស្រីតូរេសក៏បានជួបឧបស័គ្គជាច្រើន ក្នុងអាជីពជាកីឡាករ ដែលមានដូចជា ការមានរបួស ការវៈកាត់ និងការប្រកួតជាមួយកីឡាករភាគច្រើន ដែលមានអាយុតិចជាងគាត់ស្ទើរតែពីរដង។ គាត់មានប្រសាសន៍ថា “ខ្ញុំចង់ឈ្នះ ក្នុងគ្រប់ការទាំងអស់ ជារៀងរាល់ថ្ងៃ ចាប់តាំងពីខ្ញុំនៅក្មេង… ហើយខ្ញុំក៏បានដឹងផងដែរថា ការបរាជ័យ ក៏មានប្រយោជន៍ផងដែរ គឺវាអាចជួយបញ្ឆេះឲ្យយើងមានក្តីស្រមៃថ្មី”។ នេះជាមេរៀនដ៏ប្រសើរ សម្រាប់ជីវិត។ អ្នកស្រីតូរេសបានខិតខំលើកទឹកចិត្តខ្លួនឯង ឲ្យឈានទៅដល់ជ័យជម្នះមានកំរិតកាន់តែខ្ពស់ជាងមុន។ យ៉ាងណាមិញ នៅក្នុងជីវិតខាងវិញ្ញាណ យើងក៏ត្រូវការការលើកទឹកចិត្តឲ្យតស៊ូផងដែរ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។ ការប្រកាន់ខ្ជាប់នូវទស្សនៈនេះ ពេលជីវិតយើងស្ថិតក្នុងស្ថានភាពដ៏ពិបាក មិនមែនជាការងាយស្រួលទេ តែវាមានភាពចាំបាច់សម្រាប់ជីវិតខាងវិញ្ញាណរបស់យើង។…
Read article