ការលះបង់
អង្គការមនុស្សធម៌ជាច្រើន ដែលបានជួយដល់អ្នកដែលមានការខ្វះខាតផ្សេងៗ បានពឹងផ្អែកទៅលើការបរិច្ចាក នូវខោអាវ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ពីអ្នកដែលមានគ្រប់គ្រាន់ ដែលខ្លួនលែងត្រូវការ ឬចង់បាន។ ការលះបង់នូវរបស់ដែលខ្លួនឈប់ប្រើប្រាស់ ដល់អ្នកដែលខ្វះខាត គឺជាទង្វើរល្អមួយ ដែលមានប្រយោជន៍សម្រាប់អ្នកដទៃ។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែមានការស្ទាក់ស្ទើរមិនចង់បែកចេញពីរបស់របរ ដែលមានតម្លៃ ដែលយើងប្រើជារៀងរាល់ថ្ងៃ។ ពេលសាវ័កប៉ុលកំពុងជាប់ឃុំខ្លួន ក្នុងទីក្រុងរ៉ូម គាត់ត្រូវការការលើកទឹកចិត្តជាប្រចាំ និងត្រូវការមិត្តសំឡាញ់ដ៏ស្មោះត្រង់នៅក្បែរគាត់។ ប៉ុន្តែ គាត់បានចាត់គូរកនការងារដែលជិតស្និទ្ធនឹងគាត់បំផុត ឲ្យទៅជួយពួកជំនុំនៅក្រុងភីលីព(ភីលីព ២:១៩-៣០)។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា … ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ”(ខ.១៩-២០)។ ហើយគាត់មានប្រសាសន៍ទៀតថា “ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ”(ខ.២៥)។ ត្រង់ចំណុចនេះបានបង្ហាញថា សាវ័កប៉ុលបានលះបង់ឲ្យអ្នកដទៃនូវរបស់អ្វី ដែលគាត់ត្រូវការបំផុត។ របស់អ្វីក៏ដោយ ដែលយើងគិតថា “មានតម្លៃបំផុត” ក្នុងជីវិតយើង នៅថ្ងៃនេះ អាចមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់នរណាម្នាក់ ដែលយើងស្គាល់។ របស់ទាំងនោះអាចជា ពេលវេលា…
Read article