ពន្លឺប៉ូលខាងជើង
ខ្ញុំបានជួបពន្លឺភ្លឺផ្លេកដ៏កម្រមានជាលើកដំបូង ពេលខ្ញុំរៀននៅមហាវិទ្យាល័យ។ នៅពេលយប់ដ៏ត្រជាក់ នៅរដូវរងារ នៅឆ្ងាយពីពន្លឺភ្លើងនៃទីក្រុង ខ្ញុំបានជិះឡានដឹកចំប៊ើង ជាមួយមិត្តភក្តិដ៏អ៊ូអរ នៅពេលដែលផ្ទៃមេឃចាប់ផ្តើមមានពន្លឺភ្លឺផ្លេក ដ៏គួរឲ្យចង់ទស្សនា។ ពេលនោះខ្ញុំក៏បានថតចម្លងនូវអនុស្សាវរីយដ៏រីករាយនេះ ទុកក្នុងចិត្តខ្ញុំ។ ចាប់តាំងពីពេលយប់នោះមក ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបាតុភូត អូរ៉ូរ៉ា បូរេលីស ដែលគេហៅឈ្មោះម្យ៉ាងទៀតថា ពន្លឺនៃប៉ូលខាងជើង។ ភាគច្រើន គេឃើញមានពន្លឺនោះ នៅតំបន់ភាគខាងជើង នៅឆ្ងាយពីតំបន់ដែលខ្ញុំរស់នៅ តែយូរៗម្តង គេឃើញពន្លឺនោះ នៅតំបន់ដែលមានខ្សែបណ្តោយទាបជាងតំបន់ប៉ូល។ ពេលបានឃើញម្តងហើយ ធ្វើឲ្យខ្ញុំចង់មើលម្តងទៀត។ ពេលណាខ្ញុំមានឱកាសល្អ ខ្ញុំក៏បាននិយាយទៅកាន់មិត្តភក្តិខ្ញុំថា “ប្រហែលជាយប់នេះ យើងបានមើលពន្លឺនៅលើមេឃនោះទៀត…”។ ព្រះគម្ពីរទាំងមូល ច្រើនតែនិយាយអំពីពន្លឺ និងសិរីល្អ នៅក្នុងការពិពណ៌នាអំពីការយាងមកវិញនៃព្រះអម្ចាស់។ ពេលទ្រង់យាងមក ពន្លឺថ្ងៃ និងពន្លឺដូងច័ន្ទនឹងមិនមានភាពចាំបាច់ទៀតឡើយ(អេសាយ ៦០:១៩)។ សាវ័កយ៉ូហាន បានពិពណ៌នាអំពីព្រះដែលគង់នៅលើបល្ល័ង្ក ដោយពាក្យថា “ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង ដែលមើលទៅដូចជាត្បូងមរកត”(វិវរណៈ ៤:៣)។ ពេលខ្ញុំឃើញបទគម្ពីរនេះចែងអំពីពន្លឺនៅព័ទ្ធជុំវិញបល្ល័ង្កព្រះ ដែលមើលទៅដូចត្បូងមរកត ខ្ញុំក៏បាននឹកឃើញពន្លឺរបស់ប៉ូលខាងជើង។ ដូចនេះ ពេលដែលខ្ញុំបានឃើញពន្លឺដ៏រុងរឿង ដែលបានបង្ហាញឡើង នៅលើមេឃ…
Read article