យើងអាចដឹងច្បាស់
ខណៈពេលដែលខ្ញុំកំពុងអង្គុយនៅលើរថភ្លើង ធ្វើដំណើរឆ្ពោះទៅរកការណាត់ជួបដ៏សំខាន់មួយ ខ្ញុំក៏បានចាប់ផ្ដើមឆ្ងល់ថា តើខ្ញុំកំពុងតែស្ថិតនៅលើរថភ្លើងដែលខ្ញុំត្រូវជិះឬទេ? ខ្ញុំមិនធ្លាប់ធ្វើដំណើរតាមផ្លូវនោះ ពីមុនមកទេ ហើយក៏មិនបានសួរគេថា រថភ្លើងនេះទៅណាដែរ។ ទីបំផុត ខ្ញុំក៏រួចផុតពីមន្ទឹលសង្ស័យ ពេលខ្ញុំបានមកដល់ស្ថានីយបន្ទាប់ ដោយដឹងថា ខ្ញុំពិតជាមិនបានឡើងជិះរថភ្លើងខុសទេ! រឿងនេះធ្វើឲ្យខ្ញុំនឹកចាំអំពីការសង្ស័យ ដែលអាចប្លន់យកសេចក្តីសុខ និងទំនុកចិត្តពីយើង។ មានពេលមួយ ខ្ញុំមានការពិបាក ដោយមិនដឹងច្បាស់ថា ខ្លួនពិតជាបានទទួលសេចក្តីសង្រ្គោះមែនឬអត់ ប៉ុន្តែ ព្រះទ្រង់បានជួយខ្ញុំឲ្យអាចឈ្នះការសង្ស័យនេះ។ ក្រោយមក បន្ទាប់ពីខ្ញុំបានចែកចាយទីបន្ទាល់ អំពីការដែលខ្ញុំបានប្រែចិត្តទទួលជឿព្រះយេស៊ូវ និងអំពីការដឹងច្បាស់ថា ខ្ញុំនឹងបានទៅនគរស្ថានសួគ៌ នោះស្រាប់តែមានគេសួរខ្ញុំថា “តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងច្បាស់ថា អ្នកពិតជាបានសង្រ្គោះ ហើយនឹងបានទៅនៅនគរស្ថានសួគ៌មែន?” ខ្ញុំក៏បានឆ្លើយតប ដោយមានទំនុកចិត្ត និងការបន្ទាបខ្លួន ហើយបង្ហាញខគម្ពីរដែលព្រះទ្រង់បានប្រើ ដើម្បីជួយឲ្យខ្ញុំដឹងច្បាស់ក្នុងចិត្ត គឺខគម្ពីរដែលបានចែងថា “ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ” (១យ៉ូហាន ៥:១៣)។ ព្រះទ្រង់សន្យាថា ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ នោះយើងមានជីវិតអស់កល្បជានិច្ច។ គឺដូចមានសេចក្តីចែងថា “ព្រះអង្គបានប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច ហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រារបស់ទ្រង់”(ខ.១១)។ ការដឹងច្បាស់ថា ខ្លួនបានសង្រ្គោះ ជួយពង្រឹងសេចក្តីជំនឿរបស់យើង ហើយក៏ស្អាងចិត្តរបស់យើងឡើង…
Read article