October 2, 2017

You are here:
យើងមាន​ផ្លែឈើ!

ស្រ្ដី​ជា​ម្ដាយ​វ័យ​ក្មេង​បាន​ដក​ដង្ហើម​ធំ ខណៈ​ពេល​ដែល​នាង​កំពុង​ប្រមែល​ប្រមូល​អាហារ​ដែល​មាន​តែ​បន្តិច​បន្តួច ​សម្រាប់​កូន​ស្រី ​អាយុ​៣​ឆ្នាំ​របស់​នាង។ នាង​ក៏​បាន​មើល​ទៅ​កន្រ្តក​ផ្លែ​ឈើ នៅ​លើ​តុ​ក្នុង​ផ្ទះ​បាយ​ដ៏​តូច​របស់​ខ្លួន មិន​ឃើញ​មាន​ផ្លែ​ឈើ​សូម្បី​តែ​មួយ​ផ្លែ នោះ​នាង​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​លាន់​មាត់​ថា “បើ​យើង​មាន​ត្រឹម​តែ​ផ្លែ​ឈើ​មួយ​កន្រ្តក​នេះ នោះ​ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​អ្នក​មាន!” ពេល​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ស្ដាប់​ឮ។ រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ផុត​ទៅ។ ព្រះ​ទ្រង់​បាន​ផ្គត់​ផ្គង់​គ្រួសារ​ដ៏​តូច​មួយ​នេះ។ ប៉ុន្តែ ​ម្ដាយ​ដ៏​កំសត់​ម្នាក់​នេះ នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។ ថ្ងៃ​មួយ កូន​ស្រី​តូច​របស់​នាង​បាន​ចូល​ក្នុង​ផ្ទះ​បាយ ។ នាង​ក៏​បាន​ចង្អុល​ទៅ​កន្រ្តក​ពេញ​ដោយ​ផ្លែ​ឈើ​នៅ​លើ​តុ ទាំង​លាន់​មាត់​ថា “ម៉ាក់ មើល​ហ្ន យើង​ជា​អ្នក​មាន​ហើយ!” គ្រួសារ​នេះ​មិន​បាន​ប្រែ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​បាន​ទិញ​ផ្លែ​ប៉ោម​មួយ​ស្បោង​ដាក់​នៅ​លើ​តុ​បាយ​ប៉ុណ្ណោះ។ នៅ​ពេល​លោក​យ៉ូស្វេ ដែល​ជា​អ្នក​ដឹក​នាំ​​ពួក​​អ៊ីស្រា​អែល ជិត​ដល់​ពេល​លា​ចាក​លោក គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​មក​ពី​ព្រះ​អម្ចាស់ ដោយ​បាន​រំឭក​ឡើង​វិញ អំពី​អស់​ទាំង​ការ​​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​ពួក​គេ។ ហើយ​គាត់​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា “អ្នក​រាល់​គ្នា​បាន​រស់​នៅ​ក្នុង​ទីរហោ​ស្ថាន​អស់​រយៈ​ពេល​យ៉ាង​យូរ” (យ៉ូស្វេ ២៤:៧) ព្រះទ្រង់បាន​ឲ្យ​ស្រុក​១​ដល់​អ្នករាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​អ្នក​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ និង​ផ្លែ​អូលីវ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ”(ខ.១៣)។ លោក​យ៉ូស្វេ​ក៏​បាន​បញ្ឈរ​ថ្ម​ធំ​មួយ ​ទុក​ជា​ការ​រំឭក​ដល់​ពួក​អ៊ីស្រា​អែល​ អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ (ខ.២៦)។ ក្រោយ​ពេល​មាន​ការ​លំបាក និង​ខ្វះ​ខាត​ជា​ច្រើន ឥឡូវ​នេះ គ្រួសារ​មួយ​នេះ កំពុង​រស់​នៅ​ក្នុង​ទីកន្លែង​មួយ​ផ្សេង​ទៀត ដែល​មាន​ដើម​ឈើ​ហូប​ផ្លែ…

Read article