October 5, 2017

You are here:
គ្រប់វិនាទី​សុទ្ធតែមានតម្លៃ

ពេល​ដែល​លោក​បប់ ប៊តមែន(Bob Boardman) ដែល​ជា​មិត្ត​ភក្តិ​ខ្ញុំ មាន​អាយុ​៥៩​ឆ្នាំ គាត់​បាន​សរសេរ​ថា “ប្រសិន​បើ​រយៈ​ពេល​៧០​ឆ្នាំ នៃ​អាយុ​របស់​មនុស្ស ​ត្រូវ​បាន​បង្រួម​ឲ្យ​មក​នៅ​ត្រឹម​រយៈ​ពេល​មួយ​ថ្ងៃ ដែល​មាន​២៤​ម៉ោង ​គិត​មក​ដល់​ឆ្នាំ​នេះ គឺ​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ម៉ោង​​៨:៣០ ​ល្ងាច​នៃ​ជីវិត​របស់​ខ្ញុំ . . . ។ ពេល​វេលា​កន្លង​ផុត​ទៅ​លឿន​ណាស់”។ ដោយ​សារ​មនុស្ស​យើង​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​ថា ពេល​វេលា​នៃ​ជីវិត​យើង​នៅ​លើ​ផែន​ដី​នេះ​មាន​កំណត់ ​គេ​ក៏​បាន​ច្នៃ​បង្កើត​នាឡិកាដៃ “ធិកគ័រ(Tikker)” ដែល​អាច​ប្រាប់​ម៉ោង និង​រាប់​ចំនួន​អាយុ​របស់​អ្នក ហើយ​ថែម​ទំាង​រាប់​ពេល​វេលា​នៃ​ជីវិត​របស់​អ្នក ដែល​នៅ​សល់​។ នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​នាឡិកា​នេះ​ ​គេបាន​ហៅ​វា​ថា  នាឡិការ“ដែល​រាប់​ថយ​ក្រោយ​នូវ​ពេល​វេលា​នៃ​ជីវិត​អ្នក ដែល​នៅ​សល់ ដើម្បី​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់​ពេល​គ្រប់​វិនាទី ​ឲ្យ​​មាន​តម្លៃ។” នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៣៩ ស្ដេច​ដាវីឌ​បាន​ជញ្ជឹង​​គិត អំពី​ភាព​ផុយ​ស្រួយ​នៃ​ព្រះ​ជន្ម​របស់​ទ្រង់ ដោយ​បាន​មាន​បន្ទូល​ថា “ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ឲ្យ​ទូល​បង្គំ​ដឹង​ពី​ចុង​បំផុត​នៃ​ទូល​បង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូល​បង្គំ​ផង ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ​អម្បាល​ម៉ាន​ទៅ”(ខ.៤)។ ទ្រង់​ក៏​បាន​ពិពណ៌​នា​ថា ព្រះ​ជន្ម​របស់​ទ្រង់ ​ មិន​វែង​ជាង​មួយ​ចំអាម​ផង គឺ​បាន​តែ​មួយ​ភ្លែត​នៅ​ចំពោះ​ព្រះ ហើយ​ស្មើ​នឹង​​ខ្យល់​មួយ​ដង្ហើម​ប៉ុណ្ណោះ(ខ.៥)។ រួច​ទ្រង់​ក៏​បាន​សន្និ​ដ្ឋាន​ថា “ឥឡូវ​នេះ ឱ​ព្រះ​អម្ចាស់​អើយ តើ​ទូល​បង្គំ​នៅ​រង់​ចាំ​អ្វី​ទៀត ដ្បិត​ទូល​បង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ” (ខ​ ៧)។…

Read article