ទិដ្ឋភាពខាងក្នុង
លោក អារី វ៉ាន់ រីអេត (Arie van’t Riet) ជាអ្នកជំនាញផ្នែករូបវិទ្យាដែលបានចូលនិវត្ត។ គាត់បានបង្កើតស្នាដៃសីល្បៈតាមរបៀបមិនធម្មតា។ គាត់តម្រៀបរុក្ខជាតិ និងសាកសពសត្វផ្សេងៗចម្រុះចូលគ្នា ហើយក៏បានឆ្លុះមើលដោយកាំរស្មីអ៊ិច។ គាត់ក៏បានស្គែនរូបភាពដែលបានពីការថតកាំរស្មីអ៊ិចនោះ បញ្ចូលទៅក្នុងកុំព្យូទ័រ ហើយបន្ទាប់មក ក៏បន្ថែមពណ៌ពីលើផ្នែកពិសេសៗខ្លះ ក្នុងរូបភាពទាំងនោះ។ ការនេះបានក្លាយជាស្នាដៃសីល្បៈ ដែលបង្ហាញឲ្យឃើញរូបភាពដ៏សាំញ៉ាំនៅផែ្នកខាងក្នុងរបស់ផ្កា សត្វត្រី សត្វបក្សី សត្វល្មូន និងសត្វស្វា។ ទិដ្ឋភាពខាងក្នុងនៃរបស់អ្វីមួយ គឺច្រើនតែគួរឲ្យចាប់អារម្មណ៍ និងមានសារៈសំខាន់ជាងទិដ្ឋភាពខាងក្រៅ។ ពេលប្រជាជនអ៊ីស្រាអែលត្រូវការជ្រើសរើសមនុស្សឲ្យឡើងសោយរាជ្យ លោកសាំយ៉ូអែលមានការចាប់អារម្មណ៍ ចំពោះលោកអេលាប។ គ្រាន់តែបានសង្គេតមើលមួយភ្លែត លោកសាំយូអែលបានគិតថា លោកអេលាបមានលក្ខណៈសម្បត្តិ ដែលអាចធ្វើជាស្ដេចបន្ទាប់របស់ពួកអ៊ីស្រាអែល(១សាំយូអែល ១៦:៦)។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់លោកសាំយូអែល កុំឲ្យមើលតែឫកពាខាងក្រៅឡើយ។ ព្រះអង្គបានប្រាប់លោកសាំយូអែលថា “មនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ” (ខ.៧)។ ព្រះអង្គក៏បានជ្រើសរើសលោកដាវីឌឲ្យធ្វើជាស្ដេចបន្ទាប់របស់អ៊ីស្រាអែលវិញ គឺមិនមែនលោកអេលាបទេ។ នៅពេលព្រះទ្រង់ទតមើលយើង ទ្រង់ផ្ដោតសំខាន់ទៅលើចិត្តរបស់យើង មិនមែនលើកម្ពស់របស់យើង ហើយផ្តោតជាសំខាន់លើស្ថានភាពខាងព្រលឹងវិញ្ញាណរបស់យើង ជាជាងផ្តោតទៅលើទម្រង់មុខមាត់របស់យើង។ ព្រះអង្គមិនទតឃើញយើងថាចាស់ពេក ក្មេងពេក តូចពេក ឬធំពេកនោះទេ។ ទ្រង់ផ្ដោតជាសំខាន់ ទៅលើការឆ្លើយតបរបស់យើងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់…
Read article