អំនួតនៅខាងក្នុង
ពេលមិត្តភក្តិរបស់ខ្ញុំម្នាក់ ធ្វើការវាយតម្លៃមកលើបងប្អូនរួមជំនឿម្នាក់ ដែលយើងស្គាល់ គាត់បានប្រាប់ខ្ញុំថា “បុរសម្នាក់នោះគិតថាខ្លួនឯងជាមនុស្សអស្ចារ្យ!”។ យើងគិតថា យើងបានឃើញវិញ្ញាណនៃភាពអំនួតនៅក្នុងខ្លួនគាត់។ យើងមានការសោកស្ដាយ នៅពេលដែលបានដឹងថា មិនយូរប៉ុន្មាន គាត់ក៏ត្រូវបានគេចាប់កំហុស ក្នុងទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរមួយចំនួន។ គាត់លើកដំកើងខ្លួនឯង តែមិនបានទទួលលទ្ធផលល្អអ្វីឡើយ ក្រៅពីនាំរឿងឲ្យខ្លួនឯង។ យើងក៏ដឹងដែរថា បើយើងលើកដំកើងខ្លួន យើងក៏នឹងទទួលលទ្ធផលអាក្រក់ផងដែរ។ យើងងាយនឹងមើលស្រាលអំពើបាបនៃអំនួត ដែលមានក្នុងចិត្តរបស់យើង។ ពេលដែលយើងបានរៀនសូត្រកាន់តែខ្ពស់ ហើយអរសប្បាយនឹងជោគជ័យកាន់តែច្រើន នោះក៏កាន់តែងាយនឹងគិតថា ខ្លួនឯងអស្ចារ្យ។ អំនួតមាននៅក្នុងក្រអៅបេះដូង នៃនិស្ស័យសាច់ឈាមរបស់មនុស្សម្នាក់ៗ។ ក្នុងព្រះគម្ពីរបរិសុទ្ធ មានការពិពណ៌នាថា លោកអែសរ៉ាគឺជា “ស្មៀនស្ទាត់ជំនាញខាងក្រិត្យវិន័យលោកម៉ូសេ” (អែសរ៉ា ៧:៦)។ ស្ដេចអ័ថាស៊ើកសេសបានតែងតាំងគាត់ ឲ្យដឹកនាំពួកជននិរទេសសាសន៍ហេព្រើរ ធ្វើដំណើរត្រឡប់ទៅឯទីក្រុងយេរូសាឡិមវិញ។ ពេលនោះ លោកអែសរ៉ាងាយនឹងត្រូវអារក្សល្បួង ឲ្យមានសេចក្តីអំណួត។ ប៉ុន្តែ គាត់មិនដូច្នោះឡើយ។ លោកអែសរ៉ាមិនត្រឹមតែចេះក្រិត្យវិន័យរបស់ព្រះប៉ុណ្ណោះទេ គឺគាត់ក៏បានរស់តាមក្រឹត្យវិន័យរបស់ទ្រង់ផងដែរ។ បន្ទាប់ពីបានមកដល់ទីក្រុងយេរូសាឡិម លោកអែសរ៉ាបានដឹងថា ពួកប្រុសៗសាសន៍យូដាជាច្រើនបានរៀបការជាមួយស្រ្តីសាសន៍ដទៃ ដែលគោរពប្រតិបត្តិដល់ព្រះដទៃ ដែលបានបង្ខូចដល់ការដឹកនាំរបស់ព្រះដ៏ពិត (៩:១-២)។ គាត់បានហែកសម្លៀកបំពាក់របស់គាត់ ដោយសេចក្តីសោកសង្រេង ហើយបានអធិស្ឋានដោយការប្រែចិត្ត អស់ពីបេះដូង(ខ.៥-១៥)។ គាត់ជាអ្នកដឹកនាំ មានចំណេះដឹង និងមុខតំណែងខ្ពស់…
Read article