សម្រាប់បញ្ហាមួយនេះ ខ្ញុំមានព្រះយេស៊ូវ
នៅក្នុងជីវិតរបស់យើង កម្រមានពេលដែលយើងមិនមានបញ្ហា ប៉ុន្តែ ជួនកាល ការវាយប្រហាររបស់បញ្ហាមកលើយើង មានលក្ខណៈគួរឲ្យខ្លាចណាស់។ អ្នកស្រី រ៉ូស(Rose) បានមើលឃើញក្រុមគ្រួសាររបស់នាងទាំងមូល ត្រូវគេកាប់សម្លាប់ លើកលែងកូនស្រីតូចៗពីរនាក់របស់នាងប៉ុណ្ណោះ នៅក្នុងរបបប្រល័យពូជសាសន៍របស់ប្រទេសរ៉ូវុនដា ក្នុងឆ្នាំ ១៩៩៤។ ឥឡូវនេះ អ្នកស្រីគឺជាស្រ្ដីមេម៉ាយម្នាក់ ក្នុងចំណោមស្រ្តីមេម៉ាយជាច្រើន ដែលមានប្រាក់តិចតួច។ ប៉ុន្តែ នាងតាំងចិត្តមិនព្រមចុះចាញ់ឡើយ។ នាងបានយកក្មេងកំព្រាពីរនាក់មកចិញ្ចឹម ហើយទុកចិត្តព្រះ សម្រាប់ការផ្គត់ផ្គង់គ្រួសាររបស់នាងទាំងមូល ដែលមានគ្នាប្រាំនាក់។ នាងធ្វើការបកប្រែសៀវភៅគ្រីស្ទបរិស័ទ ទៅជាភាសានៃប្រជាជននៅក្នុងតំបន់នោះ ហើយជួយរៀបចំសន្និបាតប្រចាំឆ្នាំសម្រាប់ស្រ្តីមេម៉ាយផ្សេងទៀត។ អ្នកស្រី រ៉ូសបានយំ ខណៈពេលដែលនាងនិយាយប្រាប់ខ្ញុំ អំពីរឿងរ៉ាវរបស់នាង។ ប៉ុន្តែ រាល់បញ្ហានិមួយៗនៅក្នុងជីវិតរបស់នាង គឺនាងមានដំណោះស្រាយដ៏សាមញ្ញមួយ។ ដំណោះស្រាយនោះ គឺនាងមានព្រះយេស៊ូវ។ ព្រះទ្រង់ជ្រាបច្បាស់ អំពីអ្វីដែលអ្នកកំពុងជួបប្រទះនៅថ្ងៃនេះ។ លោកអេសាយបានរំឭកយើងថា ព្រះទ្រង់ស្គាល់យើងយ៉ាងជិតដឹតបំផុត ហាក់ដូចជាឈ្មោះរបស់យើងបានកត់ទុក នៅលើបាតនៃព្រះហស្តទ្រង់អញ្ចឹង(អេសាយ ៤៩:១៦)។ ពេលខ្លះ យើងប្រហែលជាមិនបានយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់អ្នកឯទៀតឡើយ សូម្បីតែអ្នកដែលជិតស្និទ្ធនឹងយើងបំផុតក៏ដោយ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ជ្រាបអំពីភាពលម្អិតនៃជីវិតរបស់យើង គ្មានកន្លែងចន្លោះ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីដឹកនាំ កម្សាន្តចិត្ត និងចម្រើនកម្លាំងយើង។ សូមគិតអំពីបញ្ហាទាំងប៉ុន្មាន…
Read article