សម្រាប់បញ្ហាមួយនេះ ខ្ញុំមានព្រះយេស៊ូវ

នៅក្នុង​ជីវិត​របស់​យើង កម្រ​មាន​ពេល​ដែល​យើង​មិន​មាន​បញ្ហា ប៉ុន្តែ ​ជួន​កាល ការ​វាយ​​ប្រហារ​របស់​បញ្ហា​មក​លើ​យើង មាន​លក្ខណៈ​គួរ​ឲ្យ​ខ្លាច​ណាស់។ អ្នក​ស្រី រ៉ូស​(Rose) បាន​មើល​ឃើញ​ក្រុម​គ្រួសារ​របស់​នាង​ទាំង​មូល ​ត្រូវ​គេ​កាប់​សម្លាប់​ លើក​លែង​កូន​ស្រី​តូច​ៗ​ពីរ​នាក់​របស់​នាង​ប៉ុណ្ណោះ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​របស់​ប្រទេស​រ៉ូវុនដា ​ក្នុង​ឆ្នាំ ១៩៩៤។ ឥឡូវ​នេះ អ្នក​ស្រី​គឺ​ជា​ស្រ្ដី​មេម៉ាយ​ម្នាក់ ​ក្នុង​ចំណោម​ស្រ្តី​មេម៉ាយ​ជា​ច្រើន ដែល​​មាន​ប្រាក់​តិច​តួច។ ប៉ុន្តែ នាង​តាំង​ចិត្ត​មិន​ព្រម​ចុះ​ចាញ់​ឡើយ។ នាង​បាន​យក​ក្មេង​កំព្រា​ពីរ​នាក់​មក​ចិញ្ចឹម ហើយ​ទុក​ចិត្ត​ព្រះ សម្រាប់​ការ​ផ្គត់​ផ្គង់​គ្រួសារ​របស់​នាងទាំង​មូល    ​ដែល​មាន​គ្នា​ប្រាំ​នាក់។ នាង​ធ្វើ​ការ​បក​ប្រែ​សៀវភៅ​គ្រីស្ទ​បរិស័ទ ទៅ​ជា​ភាសា​នៃ​ប្រជា​ជន​នៅ​ក្នុង​តំបន់​នោះ ហើយ​ជួយ​រៀប​ចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​សម្រាប់​ស្រ្តី​មេម៉ាយ​ផ្សេង​ទៀត​។ អ្នក​ស្រី រ៉ូស​បាន​យំ ខណៈ​ពេល​ដែល​នាង​និយាយ​ប្រាប់​ខ្ញុំ អំពី​រឿង​រ៉ាវ​របស់​នាង។ ប៉ុន្តែ រាល់​បញ្ហា​និមួយ​ៗ​នៅ​ក្នុង​ជីវិត​របស់​នាង គឺ​នាង​មាន​ដំណោះ​ស្រាយ​ដ៏​សាមញ្ញ​មួយ។ ដំណោះ​ស្រាយ​នោះ គឺ​នាង​មាន​ព្រះ​យេស៊ូវ។

ព្រះ​ទ្រង់​ជ្រាប​ច្បាស់ អំពី​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​នៅ​ថ្ងៃ​នេះ។ លោក​អេសាយ​បាន​រំឭក​យើង​ថា ព្រះ​ទ្រង់​ស្គាល់​យើង​យ៉ាង​ជិត​ដឹត​បំផុត ហាក់​ដូច​ជា​ឈ្មោះ​របស់​យើង​បាន​កត់​ទុក​ នៅ​លើ​បាត​នៃ​ព្រះ​ហស្ត​ទ្រង់​​អញ្ចឹង(អេសាយ ៤៩:១៦)។ ពេល​ខ្លះ យើង​ប្រហែល​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​តម្រូវ​ការ​របស់​អ្នក​ឯទៀត​ឡើយ សូម្បី​តែ​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​យើង​បំផុត​ក៏​ដោយ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ទ្រង់​ជ្រាប​អំពី​ភាព​លម្អិតនៃ​ជីវិត​របស់​យើង គ្មាន​កន្លែង​ចន្លោះ។ ហើយ​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដើម្បី​ដឹក​នាំ​ កម្សាន្ត​ចិត្ត​ និង​ចម្រើន​កម្លាំង​យើង។

សូម​គិត​អំពី​បញ្ហា​ទាំង​ប៉ុន្មាន ​ដែល​អ្នក​ជួប​ប្រទះ​នៅ​ខណៈ​ពេល​នេះ ហើយ​បន្ទាប់​មក​ សូម​សរសេរ​អំពីបញ្ហា​ទាំង​នោះ រួច​សរសេរនៅ​ទន្ទឹម​នឹង​បញ្ហា​នីមួយ​ៗ​ថា “សម្រាប់​បញ្ហា​នេះ ខ្ញុំ​មាន​​ព្រះ​យេស៊ូវ” ដើម្បី​ទុក​ជា​ការ​រំឭក អំពី​ភាព​ស្មោះ​ត្រង់​ និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ទ្រង់។-MARION STROUD

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles