October 2017

You are here:
យើងអាចដឹងច្បាស់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​រថ​ភ្លើង​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ណាត់​ជួប​ដ៏​សំខាន់​មួយ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ឆ្ងល់​ថា តើ​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​លើ​រថ​ភ្លើង​ដែល​ខ្ញុំ​ត្រូវ​ជិះ​ឬ​ទេ? ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពី​មុន​មក​ទេ ហើយ​ក៏​មិន​បាន​សួរ​គេ​ថា រថ​ភ្លើង​នេះ​ទៅ​ណា​ដែរ។ ទី​បំផុត ខ្ញុំ​ក៏​រួច​ផុត​ពី​មន្ទឹល​សង្ស័យ ពេល​ខ្ញុំ​បាន​មក​ដល់​ស្ថានីយ​បន្ទាប់​ ដោយ​ដឹង​ថា ខ្ញុំ​ពិត​ជា​មិន​បាន​ឡើង​ជិះ​រថ​ភ្លើង​ខុស​ទេ! រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការសង្ស័យ ​ដែល​អាច​ប្លន់​យក​សេចក្តី​សុខ និង​ទំនុក​ចិត្ត​ពី​យើង។ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ពិបាក ដោយ​មិន​ដឹង​ច្បាស់​ថា ខ្លួន​ពិត​ជាបាន​ទទួល​សេចក្តី​សង្រ្គោះ​មែន​ឬ​អត់ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​អាច​ឈ្នះ​ការ​សង្ស័យ​នេះ។ ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​បាន​ចែក​ចាយ​ទី​បន្ទាល់ អំពី​ការ​ដែល​ខ្ញុំ​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ និង​អំពី​ការ​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​បាន​ទៅ​នគរ​ស្ថាន​សួគ៌ នោះ​ស្រាប់​តែ​មាន​គេ​សួរ​ខ្ញុំ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា អ្នក​ពិត​ជា​បាន​សង្រ្គោះ ហើយ​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​មែន?” ខ្ញុំ​ក៏​បាន​ឆ្លើយ​តប ដោយ​មាន​ទំនុក​ចិត្ត និង​ការ​បន្ទាប​ខ្លួន ហើយ​បង្ហាញ​ខគម្ពីរ​ដែល​ព្រះ​ទ្រង់​បាន​ប្រើ​ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ច្បាស់​ក្នុង​ចិត្ត គឺ​ខគម្ពីរ​ដែល​បាន​ចែង​ថា “ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ​នាម​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​ហើយ” (១យ៉ូហាន ៥:១៣)។ ព្រះ​ទ្រង់​សន្យា​ថា​ ដោយ​សារ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នោះ​យើង​​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ជីវិត​នោះ​គឺ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់”(ខ.១១)។ ការ​ដឹង​ច្បាស់​ថា ខ្លួន​បាន​សង្រ្គោះ ជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង ហើយ​ក៏​ស្អាង​ចិត្ត​របស់​យើង​ឡើង…

Read article