November 7, 2017

You are here:
ការហ៊ាននិយាយអំពីព្រះនាមព្រះយេស៊ូវ

មាន​ពួក​ជំនុំ​មួយ​កន្លែង​​បាន​អញ្ជើញ​គ្រូ​គង្វាល​ម្នាក់ ឲ្យ​មក​អធិប្បាយ​ព្រះ​បន្ទូល ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​របស់​ពួក​គេ។ អ្នក​ដឹក​នាំ​ពួក​ជំនុំ​នោះ​បាន​ប្រាប់​គាត់​ថា “សូម​លោក​គ្រូ​និយាយ​តែអំពី​ព្រះ​បាន​ហើយ តែ​កុំ​ចេញ​ព្រះ​នាម​ព្រះ​យេស៊ូវ​អី”។ បុរស​នោះ​ក៏​បាន​សួរ​ថា “ហេតុ​អ្វី?” អ្នក​ដឹក​នាំ​រូប​នោះ​ក៏​បាន​ពន្យល់​ថា “សមាជិក​សំខាន់​ៗ​ខ្លះ ក្នុង​ពួក​ជំនុំ​យើង​មាន​អារម្មណ៍​មិន​ល្អ​ទេ  ពេល​ពួក​គេ​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ។ ដូច​នេះ សូម​លោក​គ្រូ គ្រាន់​តែ​និយាយ​អំពី​ព្រះ​ទៅ​បាន​ហើយ”។ លោក​គ្រូ​គង្វាល​រូប​នេះ​មិន​អាច​ធ្វើ​តាម​ការ​ណែ​នាំ​នេះ​បាន​ទេ បាន​ជា​បន្ទាប់​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “បើ​មិ​ន​ឲ្យ​ខ្ញុំ​និយាយ​ចេញ​ព្រះ​នាម​ព្រះយេស៊ូវ​ទេ នោះ​ខ្ញុំ​ក៏គ្មាន​អ្វី​ត្រូវ​​អធិប្បាយ​ដែរ”។ កាល​ពី​សម័យ​ពួក​ជំនុំ​ដំបូង ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​បាន​ជួប​និង​បញ្ហា​ស្រដៀង​នឹង​រឿង​របស់​លោក​គ្រូ​គង្វាល​រូប​នោះ​ផង​ដែរ។ អ្នក​ដឹក​នាំ​សាសនា​ក្នុង​តំបន់​បាន​នាំ​គ្នា​ព្រមាន​ពួក​សាវ័ក​មិន​ឲ្យ​និយាយ​អំពី​ព្រះ​នាម​ព្រះយេស៊ូវ​ឡើយ(កិច្ចការ ៤:១៧)។ តែ​ពួក​សាវ័ក​បាន​បដិសេធន៍​ថា “​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ”(ខ.២០)។ ការ​អៈ​អាង​ថា ខ្លួន​បាន​ជឿ​ព្រះ តែ​មិន​បាន​ជឿ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ​គ្រីស្ទ គឺ​ជា​ការ​និយាយ​កុហក់​ខ្លួន​ឯង​ហើយ។ ក្នុង​បទ​គម្ពីរ យ៉ូហាន ១០:៣០ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ហើយ និង​ព្រះវរបិតា គឺ​តែ​១​ព្រះអង្គ​ទេ”។ បាន​សេចក្តី​ថា ទ្រង់​បាន​ប្រកាស​ថា ទ្រង់​ជា​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​អាច​មាន​បន្ទូល​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ”(យ៉ូហាន ១៤:១)។ សាវ័ក​ប៉ុល​ដឹង​ថា ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​ទាំង​ស្រុង និង​ស្មើ​នឹង​ព្រះ​វរបិតា​ផង ហើយ​ទ្រង់​និង​ព្រះ​វរ​បិតា​គឺ​ជា​ព្រះ​តែ​មួយ(ភីលីព…

Read article