កោះមនុស្សធម៌
កោះឆារីធី ជាកោះធំជាងគេបំផុត ក្នុងតំបន់ឆកសាគីណាវ ក្នុងបឹងហ៊ូរុន របស់រដ្ឋមិឈីហ្គិន។ អស់រយៈពេលជាច្រើនឆ្នំាមកហើយ ដែលកោះមួយនេះ បានផ្តល់ឲ្យនូវប៉មបញ្ចាំងភ្លើង សម្រាប់ជួយនាំផ្លូវនាវាទាំងឡាយ និងបានធ្វើជាកំពង់ផែដ៏មានសុវត្ថិភាព សម្រាប់អ្នកដែលធ្វើដំណើរក្នុងបឹងនេះ។ គេបានដាក់ឈ្មោះឲ្យកោះនេះថា កោះឆារីធី ដែលមានន័យថា មនុស្សធម៌ គឺដោយសារពួកនាវិកទាំងឡាយបានជឿថា ព្រះទ្រង់បានដាក់កោះនេះ នៅក្នុងបឹងនោះ ដោយព្រះទ័យដ៏សប្បុរសរបស់ទ្រង់។ ជួនកាល នៅក្នុងការរស់នៅ យើងត្រូវធ្វើដំណើរកាត់តាមសមុទ្រនៃការលៈទេសៈពិបាកៗជាច្រើន។ ស្ថិតក្នុងពេលបែបនេះ យើងត្រូវការអ្នកនាំផ្លូវ ទៅរកកន្លែងមានសុវត្ថិភាព មិនខុសពីនាវិកទាំងនោះឡើយ។ យើងប្រហែលជាប្រាថ្នាចង់បានកោះមនុស្សធម៌ សម្រាប់ជួយនាំផ្លូវ និងផ្តល់កន្លែងសុវត្ថិភាព ដូចពួកគេផងដែរ។ អ្នកនិពន្ធទំនុកដំកើងដឹងថា ព្រះទ្រង់ជាអ្នកដែលអាចនាំមកនូវភាពស្ងប់ស្ងៀមដល់ទឹកសមុទ្រដែលកំពុងរំជើបរំជួល ហើយដឹកនាំយើង ទៅរកកំពុងដរដែលមានសុវត្ថិភាព។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ”(ទំនុកដំកើង ១០៧:២៩-៣០)។ គ្មានមនុស្សណាដែលចង់ជួបព្យុះនៃជីវិតឡើយ។ នៅពេលដែលយើងជួបព្យុះនៃជីវិត យើងអាចពឹងផ្អែកលើការនាំផ្លូវរបស់ព្រះ ហើយស្វែករកការជ្រកកោនក្នុងទ្រង់។ ទ្រង់ជាប៉មបញ្ចាំងពន្លឺ ដែលប្រទានពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធ និងព្រះបន្ទូលទ្រង់ ដើម្បីដឹកនាំយើង។ យើងត្រូវការកំពុងផែរដែលមានសុវត្ថិភាពរបស់សេចក្តីស្រឡាញ់ទ្រង់។ ទ្រង់តែមួយជា “កោះមនុស្សធម៌” របស់យើង។ -Dennis Fisher
Read article