កងទ័ពប្រជាជនផាំងឡង់ដ៏ល្បីល្បាញ
កាលពីសម័យសង្រ្គាមលោកលើកទី២ កងទ័ពរបស់ប្រទេសផាំងឡង់មានគ្នាតិច មិនមានអ្វីដែលគួរឲ្យកត់សំគាល់ទេ តែក្រោយមក ពួកគេក៏បានប្រែក្លាយជាអ្នកប្រយុទ្ធដ៏ជាញជ័យ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ។ មានពេលមួយ សហភាពសូវៀតបានលើកទ័ព ដែលមានរថក្រោះរាប់រយគ្រឿង និងកងទ័ពថ្មើរជើងរាប់ពាន់នាក់ ចូលមកវាយសម្រុកមកលើកងទ័ពរបស់ប្រទេសផាំងឡង់ ដែលមានគ្នាតិចតួច។ នៅពេលនោះ មានវីរបុរសផាំងឡង់ម្នាក់ បានសង្កេតមើលកងទ័ពសត្រូវដែលកំពុងលើកគ្នាចូលមកកាប់សម្លាប់កងទ័ពរបស់គាត់ ហើយគាត់ក៏បានរកឃើញវិធីយកជ័យជម្នះលើសត្រូវ។ កងទ័ពសូវៀតក៏បានទទួលបរាជ័យយ៉ាងអាម៉ាស់។ ប្រហែលជា ២៦០០ឆ្នាំមុនពេលដែលប្រទេសផាំងឡង់បានទទួលជ័យជម្នះដ៏ល្បីល្បាញក្នុងការប្រយុទ្ធ ក្នុងសង្រ្គាមលោកលើកទី២ មានជនជាតិយូដាម្នាក់ ដែលមានចិត្តឆេះឆួល បានឆ្លើយតបចំពោះស្ថានភាពទាល់ច្រករបស់សាសន៍គាត់ ដោយប្រើដំណោះស្រាយ ខុសពីវីរបុរសរបស់ជនជាតិផាំងឡង់។ កងទ័ពរបស់ចក្រភពអាសស៊ើរបានឡោមព័ទ្ធប្រជាជន នៅក្នុងកំផែងក្រុងយេរូសាឡិម ធ្វើឲ្យពួកគេជួបភាពអស់សង្ឃឹម ដោយការភ័យខ្លាចដាច់ពោះស្លាប់ នៅក្នុងការឡោមព័ទ្ធនោះ។ ពេលនោះ ស្តេចហេសេគាស្ទើរតែភ័យស្លន់ស្លោ តែទ្រង់បានអធិស្ឋានថា “ឱព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ទ្រង់បានបង្កបង្កើតផ្ទៃមេឃ និងផែនដី”(អេសាយ ៣៧:១៦)។ ពេលនោះ ព្រះអម្ចាស់ក៏បានឆ្លើយតប តាមរយៈហោរាអេសាយ ដោយពាក្យខ្លាំងៗ ដល់ស្តេចសានហេរីបថា “តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណា ដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ”(ខ.២៣)។ បន្ទាប់មក ព្រះទ្រង់ក៏បានកម្សាន្តចិត្តប្រជាជននៅក្រុងយេរូសាឡិមថា “ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ…
Read article