November 15, 2017

You are here:
អត្តសញ្ញាណដ៏ពិតរបស់យើង

នៅ​ក្នុង​សៀវ​ភៅ​ជីវ​ប្រវត្តិ​របស់​អ្នក​ស្រី​ខូរី ធែន ប៊ូម(Corrie ten Boom) គាត់​បាន​រៀប​រាប់ ​អំពី​ពេល​ដែល​គួរ​ឲ្យ​ភ័យ​តក់​ស្លត់ ដែល​គាត់ និង​ប្អូន​ស្រី​គាត់​ជួយ​ប្រទះ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​របស់​ពួក​ណាហ្ស៊ី ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៤០។ មាន​ពេល​មួយ  គេ​បាន​បង្ខំ​អ្នក​ទាំង​ពីរ​ឲ្យ​ដោះ​សម្លៀក​បំពាក់​អស់ ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ។ ពេល​នោះ អ្នក​ស្រី​ខូរី​បាន​ឈរ​ក្នុង​ជួរ ដោយ​អារម្មណ៍​អៀន​ខ្មាស់​យ៉ាង​ខ្លាំង ហើយ​បាន​គិត​ថា ព្រះ​ទ្រង់​បាន​បោះ​បង់​នាង​ចោល​ហើយ។ ភ្លាម​ៗ​នោះ នាង​ក៏​បាន​នឹក​ចាំ​ថា ព្រះយេស៊ូវ​ក៏​បាន​សុគត ដោយ​ជាប់​ឆ្កាង​ទំាង​អាក្រាត​ផង​ដែរ។ អ្នក​ស្រី​ខូរី​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ទៅ​កាន់​ប្អូន​ស្រី​របស់​នាង​ថា “ប៊ែត​ស៊ី(Betsie) គេ​ក៏​បាន​ដោះ​សម្លៀក​បំពាក់​ព្រះអង្គ​ចេញ​ដែរ”។ ប៊ែត​ស៊ី​ក៏​បាន​និយាយ​ទំាង​ដង្ហក់​ថា “អូហ៍ ខូរី …ខ្ញុំ​មិន​ដែល​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ​សោះ”។ យើង​ងាយ​នឹង​រស់​នៅ ដោយ​គ្មាន​ការ​អរ​ព្រះ​គុណ​ព្រះ ក្នុង​លោកិយ​ដែល​មាន​ពេញ​ដោយ​បញ្ហា ការ​តស៊ូ និង​ទុក្ខ​ព្រួយ។ នៅ​ថ្ងៃ​ខ្លះ យើង​មាន​ហេតុ​ផល​ជា​ច្រើន ដើម្បី​នឹង​រអ៊ូ​រទាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០០ បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះ ឲ្យ​មាន​អំណរ និង​ចិត្ត​រីក​រាយ​ឡើង ហើយ​អរ​ព្រះ​គុណ​ទ្រង់ ដ្បិត “ព្រះអម្ចាស់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើងមក យើង​​ជា​របស់​ផង​ទ្រង់ យើង​​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀមនៅ​ទី​គង្វាល​របស់​ទ្រង់”(ខ.៣)។ ពេល​ដែល​យើង​នឹក​ចាំ​ថា យើង​ជា​នរណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ…

Read article